គណៈប្រតិភូជាន់ខ្ពស់សភាជាន់ទាបកាហ្សាក់ស្ថាននឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមនិងចូលរួម IPU ១៣២

គណៈប្រតិភូជាន់ខ្ពស់សភាជាន់ទាបកាហ្សាក់ស្ថាននឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមនិងចូលរួម IPU ១៣២ - ảnh 1

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung គណៈប្រតិភូជាន់ខ្ពស់សភាជាន់ទាបនៃសាធារណរដ្ឋកាហ្សាក់ស្ថានដឹក
នាំដោយលោកប្រធាន Zhakupov Kabibula Kabenovich នឹងបំពេញទស្សនកិច្ចជាផ្លូវ
ការនៅវៀតណាម និងចូលរួមមហាសន្និបាតសហភា ពអន្តរសភាពិភពលោក
លើកទី១៣២ (IPU ១៣២) ចាប់ពីថ្ងៃទី២៧ដល់ទី៣១ មិនា។អមដំណើរជាមួយ
លោកប្រធានសភាជាន់ទាប នៅមានលោកប្រធានគណៈ កម្មាធិការទំនាក់ទំនង
អន្តរជាតិ សន្តិសុខការពារជាតិនៃសភាជាន់ទាប​ លោក ប្រធានគណៈកម្មាធិការ
ទទួលបន្ទុកបញ្ហាកសិកម្មនៃសភាជាន់ទាប និងបណ្ដា សមាជិកនៃគណៈកម្មាធិ
ការផ្សេងៗនៃសភាជាន់ទាប និងព្រឹទ្ធសភា កាហ្សាក់ស្ថានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ