គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា

គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា - ảnh 1
គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា (VNP)


        Vovworld-នាថ្ងៃទី៧សីហានៅទីស្ដីការព្រឹទ្ធសភាកម្ពុជា ប្រធានព្រឹទ្ធសភា
​កម្ពុជា​សម្ដេចសាយឈុំបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់
អធិការកិច្ច​រដ្ឋាភិបាលវៀតណាមដឹកនាំដោយអគ្គអធិការកិច្ចរងលោក Tran Duc
Luong ដែល​កំពុង​បំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០សីហា។
នៅ​ពិធីជួបសន្ទនា​នេះ សម្ដេចសាយឈុំបានចាត់ទុកថា នាពេលខាងមុខផ្នែក
អធិការ​កិច្ចនៃប្រទេសទាំង​ពីរ​ត្រូវ​បន្តជំរុញសកម្មភាពសប្រតិបត្តិការរួមគ្នាជួយ
ឧបត្ថម្ភ​សំរេចល្អភារកិច្ចឯកទេស ទន្ទឹមនឹងនោះរួមចំណែកក្នុងការពង្រឹងកសាង
និង​អភិវឌ្ឍន៍ទំនាក់ទំនងជាប្រពៃណីដ៏​ល្អប្រសើររវាហប្រទេសទាំងពីរ។

        នារសៀលថ្ងៃដដែលគណៈប្រតិភូបានជួបសន្ទនាជាមួយគណៈប្រតិភូជាន់​
ខ្ពស់​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាដឹកនាំ​
ដោយ​រដ្ឋលេខាធិការឆេងសារឿនពិភាគ្សាអំពីផែនការបង្កើនទំនាក់ទំនង
​សហប្រតិបត្តិការ​រវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។ អគ្គអធិការកិច្ច
​រដ្ឋាផិបាលវៀតណាម​និង​រដ្ឋលេខាធិការកម្ពុជាបានឯកភាពបន្តស្រាវជ្រាវ​
វិសោធនកម្មបំពេញបន្ថែមលើកិច្ចព្រម​ព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ​
តាមទិសអភិវឌ្ឍន៍សកម្មភាពសហប្រតិបត្តិ​ការ​រវាងផ្នែកអធិការកិច្ចនៃប្រទេស​ទាំង
ពីរប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ