គណៈប្រតិភូជនវៀតណាមគំរូនៅឯបរទេសវិលត្រឡប់មកប្រទេសស្វាគមន៍ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា

(VOVworld) - អាណិកជនគំរូចំនួន៣២នាក់មកពីប្រទេសជាច្រើនដូចជា កាណាដា
 កម្ពុជា ឡាវ អាមេរិក បារាំងជាដើម បានវិលត្រឡប់មកប្រទេសវិញតាមសេចក្ដី
អញ្ជើញរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យករាជ្យជាតិ
ទី២ កញ្ញា។នេះជាតំណាងឆ្នើមដែលមានការរួមវិភាគទានជាច្រើនសំរាប់សកម្មភាពរបស់ជនវៀតណាមនៅឯបរទេសក៏ដូចជាប្រទេសជាតិផងដែរ។
ក្នុងរយៈពេលស្នាក់នៅស្រុកកំណើត គណៈប្រតិភូអាណិកជននឹងចូលរួមព្រឹត្តិការ
ណ៍នានាដូចជាអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញណក្ខ័ន្ទវីរៈយុទ្ធជនពលីជីវិតនិង
អញ្ជើញចូលប្រាង្គតំកល់សពគោរពវិញ្ញាណក្ខ័ន្ទលោក ប្រធានហូជីមិញ អុជធូប
រំលឹកវិញ្ញណក្ខ័ន្ទអតីតនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ