គណះប្រតិភូឌុយម៉ាជាតិរុស្ស៊ីទៅបំពេងការងារនៅខេត្ត Ben Tre
(VOV)_នាថ្ងៃទី ២៦ ធ្នូ គណះប្រតិភូឌុយម៉ាជាតិរុស្ស៊ី ដឹកនាំដោយអនុប្រធានទី
១ Melnikov Ivan Ivanovich បានអញ្ជើញទៅបំពេញការងារនៅខេត្ត Ben Tre។
|
លោក Melnikov Ivan Ivanovich និងលោកNguyen Thanh Phong (http://www.vietnamplus.vn/) |
នៅក្នុងជំនួបធ្វើការ លោក Nguyen Thanh Phong សមាជិកមជ្ឈឹមបក្ស លេខា គណះកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សារប្រជាជនខេត្ត Ben Tre បានឧទ្ទេស
នាមអំពីឧត្តមភាពរបស់ខេត្ត អំពីសេដ្ឋកិច្ចសួនចំការ សេដ្ឋកិច្ចសមុទ្រ អភិវឌ្ឍន៍ឧស្សាហ កម្មកែច្នៃកសិផលនិងការទាំក់ទាញវិនិយោគពីបរទេស។ លោក Nguyen Thanh Phong ក៏បានអោយដឹងថា៖ខេត្ត Ben Tre ត្រៀមខ្លួនជាស្រេចទទួលនិងបង្កលក្ខណះងាយ
ស្រួលបំផុតសំរាប់អង្គភាពអាជីវកម្មរុស្ស៊ីនានា វិនិយោគចូលមកខេត្ត Ben Tre ។ ទន្ទឹម
នឹងនោះ ក៏មានគោលបំណងថា៖ក្នុងរយះពេលខាងមុខនេះបណ្ដាអង្គភាពអាជីវកម្មរុស្ស៊ីនឹងវិនិយោគចូលមកខេត្ត Ben Tre ច្រើនជាងទៀត។
អនុប្រធានទី១ ឌុយម៉ាជាតិរុស្ស៊ី លោក Melnikov Ivan Ivanovich បានសម្ដែងនូវ ការយកចិត្តទុកដាក់ជាពិសេសចំពោះឧត្តមភាពខាងសេដ្ឋកិច្ចរបស់ ខេត្ត Ben Tre ពីដើម
ដូង និងផលិតផលផ្សេងៗទៀតពីដូង ស្វែងយល់អំពីការកែច្នៃផលិតផលពីដូង…។ល៕