គណៈប្រតិភូទីក្រុងហូជីមិញបានមកទស្សនាកោះ Truong Sa ធំ

គណៈប្រតិភូទីក្រុងហូជីមិញបានមកទស្សនាកោះ Truong Sa ធំ - ảnh 1
កោះ Truong Sa ធំ (kienthuc.net.vn)


        VOV-នាព្រឹកថ្ងៃទី១៨មេសា គណៈប្រតិភូរណសិរ្សមាតុភូមិនិងដំណាង​
ប្រជាជន​ទីក្រុងហូជីមិញគ្រប់ស្រទាប់បានមកដល់កោះ Truong Sa ធំ ចាប់ផ្ដើម
ដំណើរ​ទស្សនានិងជូនអំណោយប្រជាជនយុទ្ធជនលើប្រជុំកោះ Truong Sa។
អំណោយរបស់គណៈ​ប្រតិភូត្រូវបានដកពីមូលនិធិ “ដើម្បី Truong Sa ជាទី
ស្រលាញ់ដើម្បីខ្សែព្រំដែន​នៃ​មាតុប្រទេស” ដែលបានគណៈកម្មាធិការរណសិរ្ស
មាតុភូមិទីក្រុងហូជីមិញបំផុសពី​ច្រើនឆ្នាំកន្លងមក មានតំលៃជិត១១ពាន់លាន
ដុង។ លោក Tran Tuan Hung អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង
ហូជីមិញបានឲ្យដឹងថា៖

        “ចាប់ពីឆ្នាំ២០០៩មក គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបាន
​ចលនា​មូលនិធិដើម្បី Truong Sa ជាទីស្រលាញ់ដើម្បីខ្សែព្រំដែននៃមាតុប្រទេស។ ប្រភពមូលនិធិនេះត្រូវបានប្រជាជនទីក្រុងហូជីមិញគ្រប់ស្រទាប់ចូលរួមគាំទ្រ
យ៉ាងសកម្ម។ ក្នុង​ឆ្នាំ២០១២​ប្រភពមូលនិធិនេះចលនាបានចំនួនប្រាក់ជាង១៦ពាន់
លានដុង។ ទីក្រុង​​គ្រោងទុកថា ក្នុងឆ្នាំ២០១៣នឹងចលនាបានប្រមាណ៣០ពាន់
លានដុង​ដើម្បី​សាងសង់បណ្ដាសំណង់ជាក់ស្ដែងសំរាប់កម្មាភិបាលយុទ្ធជននិង
ប្រជាជននៅ​ស្រុកកោះ Truong Sa៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ