ប្រពន្ឋរបស់យុទ្ឋជនកោះ Truong Sa
LAN ANH -  
(VOV WORLD) /  
Vovworld-ពេលប្តីរស់ឆ្ងាយគ្រួសារម្តងៗបងស្រី Hoang Thi Maiជានិច្ចកាលចាក់ថាស
ដែលថតបណ្តាបទចម្រៀងស្តីពីប្រជុំកោះ Truong Sa។បងស្រីបានស្តាប់កំសាន្តបទ
ចម្រៀង” Truong Sa ជិតៗណាស់ “រាប់ពាន់លើកហើយ។ប៉ុន្តែលើកណាក៍ដូចលើក
ណាដែរបទចម្រៀងធ្វើឲ្យបេះដូងបងស្រីស្រើបស្រាលនេះជាបណ្តាបទចម្រៀងដែល
ប្តីច្រៀងជូនបងស្រីជាប្រចាំ។បងស្រីMaiចែករំលែកថា៖“ ប្តីខ្ញុំចូលចចិត្តច្រៀងបទ
ចម្រៀងស្តីពី Truong Saណាស់ ។បានជាប្តីខ្ញុំចាំបទចម្រៀងជាច្រើនស្តីពី Truong Sa។គាត់នៅផ្ញើថាសCDជូនខ្ញុំនិងកូនៗទៀតផង “។
រឿងស្នេហ៍របស់អ្នកគ្រូ Hoang Thi Maiជាមួយប្តីគឺយុទ្ឋជនកងទ័ពជើងទឹកNguyen Duy Chinhដែលប្រកបការងារលើកោះ Truong Saធំជារឿង១ពោរពេញទៅដោយភាពរ៉ូមែន
ទិច។គេស្គាល់និងចាប់ចិត្តគ្នាតាមរយះនិទី“ បណ្តាលិខិតស្នេហ៍“លើកាសែត Tien
Phong។៤ឆ្នាំក្រោយនោះគេបានរៀបអាពាហ៍ពិពាហ៍។២ខែក្រោយនោះបងDuy Chinh
ធ្វើដំណើរទៅកាន់កោះ Truong Saនិងបងគ្រាន់តែបានស្គាល់មុខមាត់របស់កូនៗតាម
រយះរូបថតដែលប្រពន្ឋផ្ញើជូន។រស់ឆ្ងាយពីប្តីជីវភាពរស់នៅរបស់បងស្រីនិងកូនៗក៍
ជួបការលំបាកមួយចំនួនផងដែរ។បងស្រីងោដឹងថា៖“ ខ្ញុំមិនចង់ចែករំលែកការ
លំបាកជាមួយគាត់ទេជាពិសេសខណះដែលកូនឈឺឆាក់។ពេលនោះខ្ញុំជួបការលំបាក
ជាច្រើនណាស់។គាត់ស្រឡាញ់ប្រពន្ឋណាស់ប៉ុន្តែមិនចេះធ្វើអ្វីទេក្រៅពីការហៅទូរសព្ទ
លើកទឹកចិត្ត។ខ្ញុំក៍បានលើកទឹកចិត្តដើម្បីគាត់បំពេញការតព្វកិច្ចដ៍ល្អប្រសើរ“។
|
លិខិតរបស់បងChinh(រូបថតInternet) |
ដោយសារមានការជួយឧបត្ថម្ភពីផ្នែកទ័ពកងទ័ពជើងទឹកនាពាក់កណ្តាលឆ្នាំ២០១២
បងស្រីបានទៅសាកសួរសុខទុក្ខប្តី។សង្កេតឃើញការផ្លាស់ប្តូរនៅ Truong Saក៍ដូចជា
ជីវភាពរស់នៅល្អនៅទីនេះបងស្រី Maiឃើញស្ងប់ចិត្ត។រស់ឆ្ងាយពីគ្រួសារបង Duy Chinh
យល់ច្បាស់នូវកាតនឿហត់របស់ប្រពន្ឋកូនៗនៅគ្រួសារប៉ុន្តែចំពើយុទ្ឋជនម្នាក់ៗគឺភារ-
កិច្ចការពារមាតុប្រទេសជានិច្ចកាលបានដាក់លើអ្វីទាំងអស់។បងChinhអោយដឹងថា៖“ ខ្ញុំជាយុទ្ឋជន១នាក់ដែលប្រកបការងារឆ្ងាយពីគ្រួសារ។កចិ្ចការទាងឡាយក្នុងគ្រួសារ
ក្លាយទៅជាកិច្ចការរបស់ប្រពន្ឋ។ប្រពន្ឋធ្វើជាអ្នកម្តាយផងឪពុកនិងចិញ្ចឹមបីបាច់កូនផង “។
សព្វថ្ងៃជីវភាពរស់នៅលើកោះ Truong Saបានមានការផ្លាសប្តូរថ្មីជាច្រើនតាមទិស
ទំនើបភាវូបនីយកម្មបានជាប្តីប្រពន្ឋបង Chinhអាចសំណេះសំណាលជាមួយគ្នាតាមទូរ
សព្ទជារៀងរាល់ថ្ងៃ។បងនៅលឺបានសំលេងរបស់ Dat -ជាកូនប្រុសនិងHa Linh ជាកូនស្រី
របស់បងទៀតផង។
ចំពោះអនុសេនីយត្រី Nguyen Duy Chinhគឺនោះជាកំលាំងខ្លាំងជាប្រភពលើកទឹកចិត្ត
ដើម្បីយុទ្ឋជនឈានទោមុខការពារកោះសមុទ្ររបស់មាតុប្រទេស៕
LAN ANH
-VOV WORLD