គណៈប្រតិភូទីក្រុងហាណូយអញ្ជើញចូលរួមពិព័រណ៍បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនៅប្រទេសអាល្លឺម៉ង់
(VOVWORLD) -គណៈប្រតិភូទីក្រុងហាណូយដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយលោក Nguyen Duc Chung រួមជាមួយថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន សហគ្រាសទីក្រុងហាណូយ បានអញ្ជើញចូលរួមពិព័រណ៍ "Automatica and Robotics" ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ ICM-Munich (ប្រទេស អាល្លឺម៉ង់) ចាប់ពីថ្ងៃទី ១៩ ដល់ ២២ ខែមិថុនា ។
គណៈប្រតិភូទីក្រុងហាណូយអញ្ជើញចូលរួមពិព័រណ៍បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនៅប្រទេសអាល្លឺម៉ង់ |
ដោយមានសារផ្សព្វផ្សាយអំពីចក្ខុវិស័យថា "បើកទូលាយអនាគត" ពិព័រណ៌នេះ បានផ្តោតលើបច្ចេកវិទ្យា 4.0 ហើយក៏បានទាក់ទាញការចូលរួមរបស់សហគ្រាស ជំនាញវិស័យបច្ចេកវិទ្យាខ្ពស់ និងស្វ័យប្រវត្តិកម្មរាប់ពាន់អង្គភាពមកពីបណ្តា ប្រទេសធំៗនៅលើពិភពលោក និងមានភ្ញៀវមកទស្សនាជាង ៤៥.០០០ នាក់ ក្នុងមួយថ្ងៃ។ ក្នុងឱកសានេះ
លោក Nguyen Duc Chung ក៏អញ្ជើញបានធ្វើជាកសិណសាក្សីក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) រវាងសហគ្រាស វៀតណាមនិងដៃគូអាល្លឺម៉ង់អំពីគំរោងគ្របគ្រង់ភក់ដែលមានតំលៃជាង ២០០ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះមាន MOU ចំនួន ១០ ស្តីពីគម្រោងបំពង់បង្ហូរ និងគ្រប់គ្រងទឹក ក៏ត្រូវបានចុះហត្ថលេខាផងដែរ៕