គណៈប្រតិភូនៃគណៈកម្មការឃោសនាអប់រំមជ្ឈឹមបំពេញទស្សនកិច្ចការងារនៅហូឡង់
(VOVWORLD) - គណៈប្រតិភូនៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ដឹកនាំដោយលោក Vo Van Phuong អនុប្រធានគណៈកម្មាធិការ បានធ្វើទស្សនកិច្ចទៅកាន់ប្រ ទេសហូឡង់ដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើគោលនយោបាយព័ត៌មាននិងផ្សាយ។ នាថ្ងៃទី ៣០ ខែកញ្ញា គណៈ ប្រតិភូបានជួបធ្វើការជាមួយគណៈកម្មាធិការផ្សព្វ ផ្សាយហូឡង់។
ទិដ្ឋភាពនៃជំនួបធ្វើការជាមួយជួបធ្វើការជាមួយគណៈកម្មាធិការផ្សព្វផ្សាយហូឡង់ |
ក្នុងជំនួបនេះ គណៈប្រតិភូបានផ្ទៀងស្តាប់ប្រធានគណៈកម្មាធិការ Madeleine dei Cock Buning ស្តីអំពីរចនាសម្ពន័្ធនៃការរៀបចំក្បាលម៉ាស៊ី របស់ទីភ្នាក់ងារនេះ និងបណ្តាបញ្ហាច្បាប់ ស្ថានភាពប្រតិបត្ដិការនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយហូឡង់។ ភាគីទាំងពីរចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យទីផ្សារផ្សព្វផ្សាយក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដោយបង្កើតមធ្យោបាយទំនាក់ទំនងផ្សព្វ ផ្សាយថ្មីដ៏សម្បូរបែប។
នៅថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានជួបធ្វើការនៅស្ថានទូតវៀតណាមប្រចាំទីក្រុងឡាអេ។ បច្ចុប្បន្ននេះ សហគមន៍ជនវៀតណាមនៅ ហូឡង់មានប្រហែល ២ម៉ឺននាក់។ សហគមន៍ជនវៀតណាមនិងនិស្សិតវៀតណាមនៅហូឡង់កំពុងបង្កើនតួនាទីជាស្ពាន រួមចំណែកបង្កើនការយល់ដឹង ចំណងមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕