គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមធ្វើទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា

(VOVWORLD) - គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Huynh Tan Viet សមាជិកគណៈកម្មា ធិការមជ្ឈឹមបក្ស លេខាធិការគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Phu Yen បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌាចាប់ពី ១៥ ដល់ថ្ងៃទី ១៩ ខែតុលា។ 
គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមធ្វើទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា - ảnh 1គណៈប្រតិភូចូលជួបសម្តែងការគួរសមចំពោះអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាដែលទទួលបន្ទុកខាងបូព៌ាប្រទេស គឺលោកស្រី Vijay Thakur Singh  (រូបថត៖ Vietnam+) 

ដំណើរទស្សនកិច្ចនេះ មានគោលបំណង ចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សនយោបាយនានានៅឥណ្ឌា ជាពិសេស ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លើវិស័យនយោ បាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងទេសចរណ៍ផងដែរ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌា គណៈប្រតិភូបានចូលជួបសម្តែងការគួរសមចំពោះអគ្គលេខាធិការនៃគណបក្សប្រជាជនកាន់អំណាចឥណ្ឌា (BJP) គឺលោក Ram Madhav។ ជួបពិភាក្សាជាមួយអគ្គលេខានៃគណៈបក្សកុម្មុយនីស្តឥណ្ឌា (CPI) lលោក Doraisamy Raja, ទទួលជួបជាមួយតំណាងនៃថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តឥណ្ឌា Marxist  ព្រមទាំងបានជួបនិងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌាក៏ដូចជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា ទទួលបន្ទុកបូព៌ាប្រទេសផងដែរ។

នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចនិងពិភាក្សាការងារនេះ ប្រតិភូបក្សកុម្មុយនិស្តវៀត ណាមបានថ្លែងអំណរគុណដល់រដ្ឋាភិបាល បណ្តាគណបក្សនយោបាយនិងប្រជាជនឥណ្ឌាទាំងអស់ ដែលតែងតែគាំទ្រវៀតណាមទាំងក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យភាពរបស់ប្រជាជន ក៏ដូចជា ក្នុងកិច្ចការការពារមាតុភូមិនាបច្ចុប្បន្ន។ ជាពិសេស បានអំពាវនាវឲ្យប្រទេសឥណ្ឌាសកម្មថែមទៀត ក្នុងការគាំទ្រគោលជំហររបស់វៀត ណាមលើបញ្ហាសមុទ្រខាងកើត។

ក្នុងបណ្តាជំនួបនេះ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា សុទ្ធតែបានបង្ហាញនូវបំណងចង់ពង្រឹងទំនាក់ទំនងជាមួយបក្សនិងរដ្ឋាភិបាលវៀតណាម ដោយអះអាងថាវៀតណាមជានិច្ចកាលជាអាទិភាព ក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ