គណៈប្រតិភូនៃបក្សនិងរដ្ឋាភិបាលគុយបាទៅទស្សនាមន្ទីរពេទ្យមិត្តភាពវៀត ណាម-គុយបានៅទីក្រុង Dong Hoi

(VOVWORLD) - គណៈប្រតិភូ ជាន់ខ្ពស់នៃបក្សនិងរដ្ឋាភិបាលគុយបាដឹកនាំដោយលោក Salvado Valdes Mesa សមាជិកការិយាល័យនយោបាយ អនុប្រធានទីមួយក្រុមប្រឹក្សារដ្ឋនិងក្រុម ប្រឹក្សារដ្ឋមន្ត្រីគុយបានិងលោកជំទាវ បានទៅទស្សនាមន្ទីរពេទ្យមិត្តភាពវៀត ណាម-គុយបា Dong Hoi។
គណៈប្រតិភូនៃបក្សនិងរដ្ឋាភិបាលគុយបាទៅទស្សនាមន្ទីរពេទ្យមិត្តភាពវៀត ណាម-គុយបានៅទីក្រុង Dong Hoi - ảnh 1គណៈប្រតិភូជាន់ខ្ពស់គុយបាថតរូបជាមួយបណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិត្តភាពវៀតណាម គុយបា Dong Hoi (រូបថត៖ TTXVN) 


នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុង Dong Hoi ខេត្ត Quang Binh ភាគ កណ្ដាលវៀតណាម ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិង ចូលរួមពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោកប្រធានគុយបា Fidel Castro មក បំពេញទស្សនកិច្ចនៅតំបន់រំដោះភាគខាងត្បូងវៀតណាមនោះ គណៈប្រតិភូ ជាន់ខ្ពស់នៃបក្សនិងរដ្ឋាភិបាលគុយបាដឹកនាំដោយលោក Salvado Valdes Mesa សមាជិកការិយាល័យនយោបាយ អនុប្រធានទីមួយក្រុមប្រឹក្សារដ្ឋនិងក្រុម ប្រឹក្សារដ្ឋមន្ត្រីគុយបានិងលោកជំទាវ បានទៅទស្សនាមន្ទីរពេទ្យមិត្តភាពវៀត ណាម-គុយបា Dong Hoi។

        នាខែកញ្ញា ឆ្នាំ១៩៧៣ ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Quang Tri និង Quang Binh នៃប្រទេស វៀតណាម លោកប្រធានគុយបា Fidel Castro បានជូន ខេត្ត Quang Binh នូវមន្ទីរពេទ្យទំនើបមួយសំដៅបម្រើប្រជាជននៅតំបន់និងយុទ្ធ ជនដែលចូលរួមប្រយុទ្ធនៅសមរភូមិភាគខាងត្បូង។ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ១៩៨១ មន្ទីរពេទ្យមិត្តភាពវៀតណាម-គុយបា Dong Hoi ត្រូវបានបើកសម្ពោធ និងដាក់ឲ្យដំណើរការដោយមានគ្រែចំនួន៤៦២ ហើយត្រូវបានវាយតំលៃថា ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទំនើបបំផុតនៅវៀតណាមគ្រានោះ។

        ក្នុងឱកាសនេះដែរ លោក Salvado Valdes Mesa និងគណៈប្រតិភូជាន់ ខ្ពស់គុយបាបានទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅស្ដូបលោកប្រធាន Fidel Castro នៅក្នុងបរិវេណមន្ទីរពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ