គណៈប្រតិភូនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិកម្ពុជាអញ្ជើញមកទស្សនកិច្ចវៀតណាម

គណៈប្រតិភូនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិកម្ពុជាអញ្ជើញមកទស្សនកិច្ចវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ​ TTXVN)


(VOVworld)-នារសៀលថ្ងៃទី២៤មិថុនា នៅទីក្រុងហាណូយ (វៀតណាម) ឧត្តម
សេនីយ៍ទោ Mai Quang Phan សមាជិកមជ្ឈឹមបក្ស  និងជាអនុប្រធានអគ្គស្នងការ នយោបាយកងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយឧត្តមសេនីយ៍ទោ
ខៀវ សាផាត នាយករងនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិកម្ពុជាក្នុងឱកាស
មកបំពេញទស្សនកិច្ចការងារនៅវៀតណាម។​ក្នុងជំនួបនេះ ឧត្តមសេនីយ៍​ទោ
Mai Quang Phan បានសង្កត់ធ្ងន់ថា ដោយមនោសញ្ចេតនាមុនក៏ដូចជា ក្រោយ កងទ័ពនិងប្រជាជនវៀតណាម ជានិច្ចកាលមានបំណងថា កងទ័ព និង ប្រជាជន
នៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បន្តសម្តែងនូវឆន្ទៈ និងការប្តេជ្ញា
ប្រយុទ្ធប្រឆាំងនឹងឧបាយកលធ្វើបំបែកបំបាក់ចំណងសាមគ្គីភាពរបស់អានុភាព
អមិត្ត រួមគ្នាកសាងមាតុប្រទេសឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក​
Mai Van Phan ក៏បានថ្លែងអំណគុណចំពោះកម្ពុជាក្នុងការឡើងសម្លេងប្រឆាំងជំទាស់
ការ ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ព្រមទាំងស្នើថា នាពេលខាងមុខ កម្ពុជា បន្តមានសម្លេងរួមជាមួយប្រជាជនវៀតណាម និងសហគមន៍អន្តរជាតិ​តស៊ូ
ជាមួយអំពើខុសឆ្គងរបស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ