គណៈប្រតិភូនៃអង្គការ VFW មកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - ក្នុង ជំនួបនេះ ប្រធានសមាគមន៍វៀតណាម-អាមេរិកលោក Nguyen Tam Chien បានឧទ្ទេសនាមអំពីស្ថានភាពនាបច្ចុប្បន្ននៅវៀតណាម កម្មវិធីជួយឧបត្ថម្ភ មនុស្សធម៌រវាងប្រទេសទាំងពីរ ពិសេស គឺការជំនះពុះពារលើផលវិបាកដោយ គ្រាប់បែកមីននៅសេសសល់ក្រោយ ពីសង្គ្រាម និងបញ្ហាទាក់ទិនដល់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌ លឿងទុំ/dioxin។ 

        នារសៀលថ្ងៃទី១៩ មីនា នៅទីក្រុងហាណូយ ប្រធានសមា គមន៍វៀតណាម-អាមេរិក លោក Nguyen Tam Chien បានជួបធ្វើការជាមួយគណៈប្រតិភូនៃ អង្គការ “អតីតទាហានក្នុងសង្គ្រាមនៅឯបរទេស (VFW)” ដឹកនាំដោយលោក Vincent “B.J” Lawrence អគ្គមេបញ្ជាការរងទី១របស់ VFW ដែលកំពុងមក បំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់ទី២២ មីនា។ ក្នុង ជំនួបនេះ ប្រធានសមាគមន៍វៀតណាម-អាមេរិកលោក Nguyen Tam Chien បានឧទ្ទេសនាមអំពីស្ថានភាពនាបច្ចុប្បន្ននៅវៀតណាម កម្មវិធីជួយឧបត្ថម្ភ មនុស្សធម៌រវាងប្រទេសទាំងពីរ ពិសេសគឺការជំនះពុះពារលើផលវិបាកដោយ គ្រាប់បែកមីននៅសេសសល់ក្រោយពីសង្គ្រាម និងបញ្ហាទាក់ទិនដល់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។ ប្រធានគណៈប្រតិភូ VFW លោក Vincent Lawrence ឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីគណៈ ប្រតិភូអាមេរិករៀនសូត្រអំពីរបៀបជំនះពុះពារលើសង្គ្រាម ឈានទៅមុខ អភិវឌ្ឍន៍របស់វៀតណាម ក៏ដូចជាស្វែងយល់អំពីទឹកដីមនុស្សវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ