គណៈប្រតិភូបក្សកុម្មុនិស្តវៀតណាមចូលរួមមហាសន្និបាតលើកទី២០នៃគណៈបក្ស កុម្មុយនិស្តព័រទុយហ្គាល់

គណៈប្រតិភូបក្សកុម្មុនិស្តវៀតណាមចូលរួមមហាសន្និបាតលើកទី២០នៃគណៈបក្ស កុម្មុយនិស្តព័រទុយហ្គាល់  - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាត លើកទី២០របស់គណៈបក្សកុម្មុយនិស្តព័រទុយហ្គាល់

(VOVworld)-គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Hoang Binh
Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានទៅចូលរួមមហាសន្និបាត
 លើកទី២០របស់គណៈបក្សកុម្មុយនិស្តព័រទុយហ្គាល់ ដែលបានប្រារព្ធនៅទីក្រុង
Almada ប្រទេសព័រទុយហ្គាល់ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ធ្នូឆ្នាំ២០១៦។

        ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ​គណៈប្រតិភូវៀតណាមបានជួបចរចាជាមួយ
 កណៈប្រតិភូគណៈបក្សកុម្មុនិស្តព័រទុយហ្គាល់ ។​នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ
 អំពីស្ថានភាពជាក់ស្តែងរបស់បក្សនិងរដ្ឋនៃប្រទេសនីមួយៗ និងបញ្ហាតំបន់មួយចំនួន
 ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការ
ទិសដៅ មួយចំនួនសំដៅនាំមកផលប្រយោជន៍សម្រាប់បក្សនីមួយៗ រដ្ឋនីមួយៗនិង
ប្រជាជន នៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ