គណៈប្រតិភូបក្សកុម្មុយនិស្តរុស្ស៊ីបំពេញទស្សនកិច្ចការងារនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី១៣ខែមិនា លោក Nguyen Van Binh លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូបក្សកុម្មុយនិស្ត រុស្ស៊ី ដឹកនាំដោយលេខាមជ្ឈឹមនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពជាមួយវៀត ណាមនៃ Duma ជាតិរុស្ស៊ី លោក Leonid Kalashnikov ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
គណៈប្រតិភូបក្សកុម្មុយនិស្តរុស្ស៊ីបំពេញទស្សនកិច្ចការងារនៅវៀតណាម - ảnh 1លោក Nguyen Van Binh លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមអញ្ជើញទទួលជួបជាមួយលេខាមជ្ឈឹមបក្សនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាមនៃ Duma ជាតិរុស្ស៊ី លោក Leonid Kalashnikov

នៅក្នុងជំនួបនេះ លោក Nguyen Van Binh បានអះអាងថា បក្សនិងរដ្ឋវៀត ណាមជានិច្ចកាល ផ្តោតអាទិភាព ពង្រឹងទំនាក់ទំនងមិត្ត ភាពជាប្រពៃណីនិងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ រីឯលោក Leonid Kalashnikov បាន អះអាងថា បក្សកុម្មុយនិស្តរុស្ស៊ីមុនក៏ដូចជាក្រោយគោរពជានិច្ចនូវទំនាក់ទំនងមិត្ត ភាពជាប្រពៃណីជាមួយបក្សកុម្មុយនិស្តវៀតណាមនិងមានបំណងរួមចំណែកសកម្ម ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ក្នុងថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល គណៈប្រតិភូបានជួបធ្វើការជាមួយ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung។ មុននោះ នាថ្ងៃទី១២ ខែមិនា នៅទីស្នាក់ ការគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស លោក Hoang Binh Quan ប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សបានអញ្ជើញទទួលជួបជាមួយគណៈប្រតិ ភូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ