គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមចូលរួមការពិគ្រោះទ្រឹស្តីលើកទី៤ជាមួយគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមចូលរួមការពិគ្រោះទ្រឹស្តីលើកទី៤ជាមួយគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង - ảnh 1
ការពិគ្រោះទ្រឹស្តីលើកទី៣​



        Vovworld-នាថ្ងៃទី៨កញ្ញានៅក្រុង Berlin (អាល្លឺម៉ង់) គណៈប្រតិភូបក្ស​កុម្មុយនីស្ត​
វៀតណាមដឹកនាំដោយលោក Dinh The Huynh ប្រធានគណៈ​កម្មាធិការឃោសនាអប់រំ
មជ្ឈឹមនិងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបក្សបាន​ដំណើការពិគ្រោះទ្រឹស្តីលើកទី៤
ជាមួយគណៈប្រតិភូគណបក្ស​ប្រជាធិបតេយ្យ​សង្គម​អាល្លឺម៉ង់ (SPD) ដឹកនាំដោយ
លោកស្រី​Edelgard Bumahn អនុប្រធាន​រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់។ នៅការសន្ទនាដោយ
ប្រធានបទសមាហរណកម្ម​អន្តរជាតិនិងដំបន់-ទស្សនអំពីនយោបាយនិងសេដ្ឋកិច្ច
ភាគីទាំងពីរបានផ្លាស់ប្តូរ​រាល់​បញ្ហាទ្រឹស្តីនិងជាក់ស្ដែងរបស់បក្សទាំងពីររដ្ឋទាំងពីរ។
ស្ដីពីស្ថានភាពនៅ​សមុទ្រខាងកើត​ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការចាំបាច់ត្រូវ
ដោះស្រាយ​ជំលោះដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
អង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

        ក្នុងឱកាសនេះដែរ គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបានជួបសន្ទនា​ជាមួយ
គណៈប្រតិភូគណបក្ស SPD ដឹកនាំដោយអនុប្រធានគណបក្ស SPD លោក Thorsten
Schaefer Guembel ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ