គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមជំនួបអន្តរជាតិលើកទី២៣របស់បណ្ដាគណបក្សកុម្មុយនិស្តនិងកម្មករ

(VOVWORLD) - គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្រោមក្របខ័ណ្ឌជំនួប។ ក្នុងសុន្ទរកថា និងវិចារណកថា គណៈប្រតិភូបានចែករំលែក អំពីសមិទ្ធិផលរបស់វៀតណាមក្រោយរយៈពេលជិត ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និង ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមជំនួបអន្តរជាតិលើកទី២៣របស់បណ្ដាគណបក្សកុម្មុយនិស្តនិងកម្មករ - ảnh 1ទិដ្ឋភាពនៃជំនួបអន្តរជាតិលើកទី ២៣ របស់គណបក្សកុម្មុយនិស្ត និងកម្មករ (IMWCP)។ (រូបថត៖ VNA)
ជំនួបអន្តរជាតិលើកទី ២៣ របស់គណបក្សកុម្មុយនិស្ត និងកម្មករ (IMWCP) បាន បញ្ចប់កាលពីថ្ងៃទី ២២ ខែតុលា នៅទីក្រុង Izmir ប្រទេសទួរគី។ ព្រឹត្តិការណ៍នេះត្រូវ បានប្រារព្ធឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ដោយមានការចូលរួមពីគណៈ ប្រតិភូចំនួន ១២០ នាក់ តំណាងឱ្យគណបក្សកុម្មុយនិស្តនិងកម្មករចំនួន ៦៨ មកពី ប្រទេសចំនួន ៥៤ ជុំវិញពិភពលោក។
នៅក្នុងជំនួបនេះ តំណាងគណបក្សកុម្មុយនិស្តនិងកម្មករបានផ្លាស់ប្តូរទស្សនៈ វាយតម្លៃស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ន ជាពិសេសការវិវត្តដ៏ស្មុគស្មាញ និង ភាពតានតឹងដែលកំពុងកើតមាននៅអឺរ៉ុប និងមជ្ឈិមបូព៌ា; អំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង ធានាអាយុជីវិត សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងជម្លោះ; សង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសាមគ្គីភាព និងលើកកម្ពស់បន្ថែមទៀតនូវ តួនាទីនៃកម្លាំងកុម្មុយនិស្ត និងកម្មករអន្តរជាតិ ដើម្បីគោលដៅសន្តិភាព ឯករាជ្យជាតិ វឌ្ឍនភាព និងសង្គមនិយម។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្រោមក្របខ័ណ្ឌជំនួប។ ក្នុងសុន្ទរកថា និងវិចារណកថា គណៈប្រតិភូបានចែករំលែក អំពីសមិទ្ធិផលរបស់វៀតណាមក្រោយរយៈពេលជិត ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និង ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣; បញ្ជាក់ថា វៀតណាម អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ ទំនងបរទេស និងសមាហរណកម្មអន្តរជាតិ; ក្នុងនោះមានគោលជំហរពង្រឹងនិង ពង្រីកទំនាក់ទំនងជាមួយគណបក្សកុម្មុយនិស្ត កម្មករ និងគណបក្សនយោបាយផ្សេង ទៀតជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ