គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតបក្សកាន់អំណាចនៅម៉ាឡេស៊ី
(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់អង្គការឯកភាពជនជាតិម៉ាឡេស៊ី (UMNO) កាន់ អំណាចរបស់ម៉ាឡេស៊ី គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Van Hung លេខាគណៈកម្មាធិការបក្សខេត្ត Quang Tri បានអញ្ជើញចូល រួមមហា សន្និបាតប្រចាំឆ្នាំលើកទី៧១របស់ UMNO ដែលប្រព្រឹត្តទៅពីថ្ងៃទី៤ដល់ ថ្ងៃទី៨ធ្នូ។
bj
អគ្គលេខាធិការ UMNO Tengku Adnan Tengky Mansor បានអញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Quang Tri លោក Nguyen Van Hung និងក្រុមអំដំណើរ (រូបថតៈ Vietnam+) |
ក្នុងរយៈពេលចូលរួមមហាសន្និបាត UMNO គណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម បានអញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak និងអគ្គលេខាធិការ UMNO លោក Tengku Adnan Tengku Mansor។ ថ្នាក់ដឹកនាំ UMNO បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងសម្តែងគោលបំណងបង្កើន ថែមទៀតទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យវៀតណាម-ម៉ាឡេស៊ី។
នៅខាងក្រៅមហាសន្និបាត គណៈប្រតិភូបក្សកុម្មុនិស្តវៀតណាមបានទៅ ជួបប្រាស្រ័យនិងផ្លាស់ប្តូរជាមួយគណៈប្រតិភូអន្តរជាតិមួយចំនួនទៀត ស្តីពី បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា៕