គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅអ៊ូទ្រីស
|
គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាមដឹកនាំដោយ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Ha Thi Khiet បានមានជំនួប សំខាន់ជាមួយថ្នាក់ដឹកនាំគណៈបក្សកម្មុយនីស្តអ៊ូទ្រីស (Image: VOV) |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារក្នុងរយៈពេល ៣ ថ្ងៃនៅ
ប្រទេស អឺរ៉ុបចំនួន ៣ នាថ្ងៃទី ១៤ សីហា គណៈប្រតិភូបក្សកម្មុយនិស្តវៀតណាម
ដឹកនាំដោយ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Ha Thi
Khiet បានមានជំនួប សំខាន់ជាមួយថ្នាក់ដឹកនាំគណៈបក្សកម្មុយនីស្តអ៊ូទ្រីស សមាជិកសភាគណៈបក្សប្រជា ជនអ៊ូទ្រីសនិងតំណាងជនវៀតណាមនៅអ៊ូទ្រីស។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណៈ បក្សកម្មុយនីស្តអ៊ូទ្រីស លោកស្រី Ha Thi Khiet
បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមមុនក៏ដូចជាក្រោយគោរពរ
និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសាមគ្គីភាពការគាំទ្រនិងការជួយឧបត្ថម្ភ
ដ៏ថ្លៃថ្លាដែលជនកម្មុយនិស្តអ៊ូទ្រីស បណ្ដកំលាំង ឆ្វេងនិយមនិងប្រជាជនអ៊ូទី្រស
បានលៃទុកសំរាប់វៀតណាម។ ក្នុងជំនួបជាមួយ សហគមន៏ជនវៀតណាមនៅ
អ៊ូទ្រីសនៅរដ្ឋធានី Vienna លោកស្រី Ha Thi Khiet បានវាយតំលៃខ្ពស់ចំពោះ
មនោសញ្ចេតនារបស់សហគមន៍ជនវៀតណាមនៅអ៊ូទ្រីស ឆ្ពោះទៅស្រុក
កំណើត ជាពិសេសគឺការតស៊ូប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិនលើ សមុទ្រខាងកើតរបស់វៀតណាមនាពេលថ្មីៗនេះ៕