គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរៀប

 គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរៀប - ảnh 1
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ
​កម្ពុជា នាថ្ងៃទី១០ មិថុនា គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ
លោក Le Hong Anh សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃ​គណលេខា
 ​បានអញ្ជើញទៅបំពេញការងារនៅខេត្តសៀមរៀប ។ នៅទីនេះ ​អភិបាល​ខេត្ត
សៀមរាប ឃីមប៉ុនសុង បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គម​
 ក្នុងតំបន់ ហើយថ្លែងអំណរគុណ បក្សរដ្ឋវៀតណាម កងទ័ពនិងប្រជាជន​វៀត
ណាម បានជួយឧបត្ថម្ភប្រជាជនកម្ពុជានិយាយរួម និងប្រជាជនខេត្តសៀមរាប
និយាយដោយឡែក រួចផុតពីរបបប្រល័យពូជសាសន៍ កសាងនិងអភិវឌ្ឍន៍ប្រ
ទេសជាតិ។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងថានឹងបន្តជំរុញខ្លាំងការងារ
ឃោសនា អប់រំ សំរាប់ប្រជាជន និងជាពិសេសគឺជំនាន់វ័យក្មេង អំពីចំណង
​សាមគ្គីភាពប្រពៃណី ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ
 ​បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាខេត្ត និងទីក្រុងរបស់វៀតណាម។​ អភិ
បាលខេត្ត ឃីមប៉ុនសុង ក៏បានអះអាងថែមទៀតថា៖នឹងបង្កលក្ខណះងាយស្រួល
 សំរាប់អង្គភាពអាជីវកម្មវៀតណាមមកវិនិយោគ និងធ្វើអាជីវកម្មនៅសៀមរាប។
 លោក Le Hong Anh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំន​ងរវាង​ខេត្តសៀមរាប
 ជាមួយបណ្ដាខេត្ត ទីក្រុងរបស់វៀតណាម និងអះអាងថា៖ បន្ត​បញ្ជាណែនាំ
 បណ្ដាខេត្ត ទីក្រុង អង្គភាពអាជីវកម្មវៀទណាម បង្កើនកិច្ចសហប្រតិបត្តិការ
 វិនិយោគ ផ្លាស់ប្តូរពាណិជ្ជកម្មច្រើនជាងទៀត ជាមួយបណ្ដាខេត្តទីក្រុង​របស់
កម្ពុជា ដែលក្នុងនោះមានខេត្តសៀមរាប ដើម្បីរួមគ្នាកសាងប្រទេសជាតិ​វៀត
ណាមនិងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ