គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅចិន។
(VOV) /  
|
សមាជិករដ្ឋាភិបាលលោក Wang Dung បានតាងនាមឲ្យមជ្ឈឹមបក្សកុម្មុយនីស្តចិន បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Vuong Dinh Hue។ (vov.vn) |
VOV-គណៈប្រតិភូកម្មាភិបាលបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក
Vuong Dinh Hue សមាជិកមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានទៅបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី៣០មិថុនាដល់ថ្ងៃទី២កក្កដានៅ
រដ្ឋធានីប៉េកាំង សមាជិករដ្ឋាភិបាលលោក Wang Dung បានតាងនាមឲ្យមជ្ឈឹមបក្សកុម្មុយនីស្តចិនបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ។ លោក Wang Dung បាន
វាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ច-សង្គមក៏ដូចជាក្នុងកិច្ចកសាងបក្សហើយអះអាងថា បក្សរដ្ឋនិងប្រជាជន
ចិនធ្វើអស់ពីកំលាំងកាយចិត្តគោរពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម៕
-VOV