គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនៃបណ្តាគណបក្សកុម្មុយនីស្តនិងកម្មករ

(VOVWORLD) - ចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែវិច្ឆិកា  នៅក្នុងទីក្រុងអាថែន ប្រទេសក្រិកបានប្រព្រឹត្តទៅកិច្ចប្រជុំអន្តរជាតិនៃបណ្តាគណបក្សកុម្មុយនីស្តនិង ពលករលើកទី ២០ ដោយមានការចូលរួមពីគណៈប្រតិភូតំណាងឲ្យ ៩១ គណបក្សកុម្មុយនីស្ត និងកម្មករមកពីប្រទេសចំនួន ៧៣ជុំវិញពិភពលោក។ 
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនៃបណ្តាគណបក្សកុម្មុយនីស្តនិងកម្មករ - ảnh 1អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Nguyen Manh Cuong (រូបថតៈ dangcongsan) 

កិច្ចប្រជុំឆ្នាំនេះក្រោមប្រធានបទ “វណ្ណកម្មពលករសហសម័យនិងកងកម្លាំងចម្រុះ។ ភារកិច្ចរបស់ កងទ័ពនយោបាយឈានមុខ - បណ្តាគណៈបក្សកុម្មុយនិស្ត កម្មករ - នៅក្នុងការតស៊ូប្រឆាំងនឹងការកេងប្រវ័ញ្ចនិងសង្គ្រាមចក្រពត្តិនិយម ដើម្បីសិទ្ធិរបស់វណ្ណកម្មកម្មករនិងប្រជាជនដើម្បីសន្តិភាពនិងសង្គមនិយម”។

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Nguyen Manh Cuong អនុប្រធាននៃគណៈកម្មការកិច្ចការបរទេសមជ្ឈិម បានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្ម ភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ។ បទអន្តរាគមរបស់គណៈប្រតិភូបក្សកុម្មុយនីស្ត វៀតណាមបានសង្កត់ធ្ងន់ថា បេសកកម្ម ជាប្រវត្តិសាស្រ្តរបស់វណ្ណៈកម្មករ វៀតណាមក្នុងនាមជាកងកម្លាំងដឹកនាំបដិវត្តន៍ ព្រមទាំង ចែករំលែកនូវទិសដៅនិងភារកិច្ចមួយចំនួនរបស់បក្សកុម្មុយនិស្តវៀតណាមនាពេលខាងមុខ។

ក្នុងតួនាទីជាសមាជិកក្រុមការងារ - យន្តការសម្របសម្រួលនៃកិច្ចប្រជុំនេះគណៈប្រតិ ភូ នៃបក្សកុម្មុយនិស្តវៀតណាមនេះគឺមានការចូលរួមចំណែកក្នុងសកម្មភាពជាក់ស្តែងនិងទិសដៅធ្វើសកម្មភាពរួមនៃវេទិកានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ