គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅអាហ្ស៊ែបៃហ្សង់

(VOVWORLD)-ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី អាហ្សែបែហ្សង់  និងជាអនុប្រធានគណបក្ស " អាហ្ស៊ែបៃហ្សង់ថ្មី" លោក Ali Ahmedov គណៈប្រតិភូ បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយប្រធានគណកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋអាហ្ស៊ែបៃហ្សង់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ កញ្ញា ។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅអាហ្ស៊ែបៃហ្សង់ - ảnh 1 គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅអាហ្ស៊ែបៃហ្សង់

ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី អាហ្សែបែហ្សង់  និងជាអនុប្រធានគណបក្ស " អាហ្ស៊ែបៃហ្សង់ថ្មី" លោក Ali Ahmedov គណៈប្រតិភូ បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយប្រធានគណកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋអាហ្ស៊ែបៃហ្សង់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ កញ្ញា ។ គណៈប្រតិភូបានអញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីសាធារណរដ្ឋអាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev ប្រធានគណបក្ស " អាហ្ស៊ែបៃហ្សង់ថ្មី" ជូបចរចាជាមួយឧបនាយករដ្ឋមន្រ្តី លោក Ali Ahmedov អនុប្រធានគណបក្ស " អាហ្ស៊ែបៃហ្សង់ថ្មី" ជួបធ្វើការជាមួយអនុប្រធានរដ្ឋសភា លោកស្រី Bahar Muradova ជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេស លោក Mahmud Mammed-Guliyev។ នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ នាពេលខាងមុខ ភាគីទាំងពីរនឹងសកម្មអនុវត្តរាល់វិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមរយៈកាណាល់បក្ស រដ្ឋាភិបាល រដ្ឋសភា លើគ្រប់វិស័យ។ ភាគីទាំងពីបានឯកភាពថា ចាប់តាំងពីពេលចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៣ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូបានប្រព្រឹត្តទៅជាទៀងទាត់។ នាពេលខាងមុខបក្សទាំងពីរគម្បីបង្កើនកិច្ចសហប្រតិបត្តិការ បន្តផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍នៃបក្សនីមួយៗលើគ្រប់វិស័យ។

        នៅក្នុងបណ្ដាជំនួប និងឆ្លើយសម្ភាសន៍ជាមួយទូរទស្សន៍ជាតិអាហ្ស៊ែបៃហ្សង់លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាហ្ស៊ែបៃហ្សង់ និងវៀតណាមសំដៅជំរុញកិច្ចសហប្រតិបត្តិការប្រពៃណីល្អរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ