គណៈប្រតិភូបក្សនិងរដ្ឋវៀតណាមអញ្ជើញទៅគោរព្ធវិញ្ញាក្ខន្ធអគ្គមគ្គុទេសគុយបា លោក Fidel Castro
|
គណៈប្រតិភូបក្សនិងរដ្ឋវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅគោរព្ធវិញ្ញាក្ខន្ធអគ្គមគ្គុទេសគុយបា លោក Fidel Castro |
(VOVworld)-នារសៀលថ្ងៃទី២៨វិច្ឆិកា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូបក្សនិងរដ្ឋវៀតណាម
អញ្ជើញទៅដាក់កម្រងផ្កា គោរព្ធវិញ្ញាក្ខន្ធអគ្គមគ្គុទេស Fidel Castro នៅ រដ្ឋធានីឡា
ហាវ៉ាន់ ប្រទេសគុយបា។វៀតណាមជាគណៈប្រតិភូអន្តរជាតិដំបូងមក គោរព្ធវិញ្ញា
ណក្ខ័ន្ធអគ្គមគ្គុទេស Fidel។
បន្ទាប់ពីពិធីគោរព្ធវិញ្ញាណក្ខន្ធ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានអញ្ជើញសរសេរក្នុងសៀវភៅកាន់ទុក្ខ សម្តែងនូវសេចក្តីទុក្ខព្រួយយ៉ាងគ្រាម
គ្រាំនិងការសោកស្តាយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះមរណភាពរបស់
អគ្គមគ្គុទេស Fidel Castro មេដឹកនាំឈ្លាសវៃរបស់បដិវត្តន៍គុយបា មិត្តដ៏ធំមួយនិង
ជាសមមិត្ត បងប្អូនស្មោះត្រង់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម។ ប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាម
មិនអាចបំភ្លេចបានឡើយ នូវគុណបំណាច់និងការរួមចំណែកធំធេងរបស់អគ្គមគ្គុ
ទេស Fidel ក្នុងការពង្រឹង ពង្រីកនិងពូនជ្រុំ អភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីពិសេស
សហប្រតិ បត្តិការនិងជឿជាក់គ្នាទៅវិញទៅមករវាងបក្ស រដ្ឋនិងប្រជាជននៃប្រ
ទេសទាំងពីរ។
ក្នុងថ្ងៃដដែលគណៈប្រតិភូនៃក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់បានអញ្ជើញទៅ
ដាក់ កម្រង់ផ្កា គោរព្ធវិញ្ញាណក្ខន្ធនិងសរសេរសៀវភៅកាន់ទុក្ខរំលឹកវិញ្ញាណក្ខន្ធ
អគ្គមគ្គុទេស Fidel Castro នៅស្ថានទូតគុយបាប្រចាំនៅទីក្រុងហាណូយនិងទី
ក្រុងហូជីមិញផងដែរ៕