គណៈប្រតិភូបក្សរដ្ឋវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធប្រធានគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា

គណៈប្រតិភូបក្សរដ្ឋវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធប្រធានគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា - ảnh 1
គណៈប្រតិភូបក្សរដ្ឋវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធប្រធានគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចជាស៊ីម (VOV)


        Vovworld-នាព្រឹកថ្ងៃទី១០មិថុនាប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាមទៅកាន់​រាជធានី
ភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីគោរពវិញ្ញាណក្ខ័ន្ធប្រធានគណៈបក្ស
ប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចជាស៊ីម។ ក្នុងសៀវភៅ​កាន់
​ទុក្ខ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសសេរថា មរណៈភាពរបស់​សម្ដេច
​ជាស៊ីមជាការបាត់បង់ដ៏ធំធេងចំពោះគណៈបក្សប្រជាជនកម្ពុជា ព្រឹទ្ធ​សភា រដ្ឋសភា
ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា ប្រជាជនកម្ពុជា
ជាភាតរៈនិងគ្រួសារសម្ដេចជាស៊ីម។ តាងនាមឲ្យគណៈកម្មាធិការ​មជ្ឈឹម​បក្ស
កុម្មុយនីស្តវៀតណាម រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិ​វៀតណាម​និង
ប្រជាជនវៀតណាម យើងខ្ញុំសូមផ្ញើរជូនថ្នាក់ដឹកនាំកម្ពុជាប្រជាជន​កម្ពុជានិងគ្រួសារ
សម្ដេចជាស៊ីមនូវសេចក្តីរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ