គណៈប្រតិភូមិត្តភាពបក្សកម្មុយនិស្តចិនទៅបំពេញទស្សនកិច្ចនៅវៀតណាម

គណៈប្រតិភូមិត្តភាពបក្សកម្មុយនិស្តចិនទៅបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
គណៈប្រតិភូមិត្តភាពបក្សកម្មុយនិស្តចិនទៅបំពេញទស្សនកិច្ចនៅវៀតណាម (Image: VNA)


(VOVworld) – គណៈប្រតិភូមិត្តភាពបក្សកម្មុយនិស្តចិនដឹកនាំដោយអនុប្រធានមជ្ឈ មណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៃរដ្ឋាភិបាលចិន លោក Liu Shijin បានទៅបំពេញទស្សន កិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ទី ៧ កុម្ភៈ ឆ្នាំ ២០១៥។ លោក Liu Shijin បានផ្ញើរសារទូរលេខអបអរសាទររបស់គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តចិ​នក្នុង ឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម ហើយអះអាងថា៖ ដំណើទស្សនកិច្ចនលើកនេះគឺសំដៅអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ ដឹកនាំនៃភាគីទាំង ២ បន្តជំរុញការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍ខាងទ្រឹស្តីនិង ការពិតជាក់ស្តែងរវាងបក្សទាំង ២ នាពេលខាងមុខ។ លោក Liu Shijin បានអះអាងថា ៖ បក្សរដ្ឋាភិបាលចិនគោរពទំនាក់ទំនងរវាងចិននិងវៀតណាម ព្រមទាំង ត្រៀមខ្លួនជា ស្រេចជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃ
ណីទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត ជាពិសេស​ ប្រទេសទាំង ២ នឹងរំលឹកខួបអនុស្សា
រវរីយ៍លើកទី ៦៥​ នៃទិវាបង្កើតទំនាក់ទំនងការទូតចិន-វៀតណាម។ នាថ្ងៃទី ៣ កុម្ភៈ ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូ លោក Vuong Dinh Hue ប្រធានគណៈ កម្មធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានវាយតំលៃខ្ពស់ចំពោះដំណើទស្សនកិច្ចរបស់
គណៈប្រតិភូមិត្តភាពបក្សកម្មុយនិស្តចិនហើយអះអាងនូវសារៈសំខាន់នៃទំនាក់ទំ
នងសហប្រតិបត្តិការរវាងបក្សទាំង ២ ក្នុងទំនាក់ទំនងវៀតណាម-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ