គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី

(VOVWORLD) -តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក Tan Sri Raja Mohamed Affandi មេបញ្ជាការនៃកងកម្លាំងការពារជាតិរបស់ប្រទេសម៉ាឡេស៊ី គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជន វៀតណាមដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក Phan Van Giang អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម បានទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី ៤ ដល់ ទី៦ ខែមិនា។

 ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបញ្ហា អន្ដរជាតិ និង តំបន់ នានាដែលភាគីទាំងពី មានការយកចិត្តទុក ដាក់ដូចគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ហើយការវាយតម្លៃ លទ្ធផល នៃកិច្ច សហប្រតិបត្តិការរវាងកងទ័ពនៃ ប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងទៅ។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើវិធានការរួម មួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅពេលអនាគត រួមចំណែក ធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិរវាងប្រទេសទាំងពីរ កាន់តែជាក់ស្តែងបន្ថែមទៀត និងសក្តិសមនឹងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រ រវាងវៀតណាមនិង ម៉ាឡេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ