គណះប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិចកចនៅរុស្ស៊ី

គណះប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិចកចនៅរុស្ស៊ី - ảnh 1
នាយឧត្តមសេនីយ៍ Phung Quang Thanh (TTXVN)

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Sergei Ghoigu រដ្ឋមន្ត្រី
ក្រសួង ការពារប្រទេសរុស្ស៊ី គណះប្រតិភូជាន់ខ្ពស់យោធាវៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេសវៀតណាម  បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០សីហា។ នៅក្នុងជំនួបសន្ទនារវាងគណះប្រតិភូទាំងពីរ នាយឧត្តមសេនីយ៍ Phung Quang Thanh បានវាយតំលៃខ្ពស់ ​​ទំនាក់​ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ 
រវាង​វៀតណាម​និងរុស្ស៊ី​ និងចាត់ទុកថា÷ កិច្ចសហប្រតិបត្តិការការពារប្រទេសដើរ
តួនាទីដ៏សែន​សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ផ្អែកទៅលើគ្រឹះដ្ឋាន
នោះ ​រដ្ឋមន្ត្រី Phung Quang Thanh បានស្នើថា÷ ភាគីទាំងពីរត្រូវការបន្ត​នាំ​ទំនាក់​ទំ
នង​សហប្រតិបត្តិការការពារប្រទេសនេះស៊ីជំរៅជាងទៀត មាន​ប្រសិទ្ធិភាពជាង​
ទៀត​​ក្តាប់ជាប់ជាមួយតម្រូវការជាក់ស្ដែងរបស់ភាគីនិមួយៗ។ រីឯ  ​ រដ្ឋមន្ត្រីក្រសួង
ការពារ​ប្រទេសរុស្ស៊ី Sergei Ghoigu បានអះអាងថា÷​រុស្ស៊ីនឹងសកម្មសហប្រតិបត្តិការ​ជាមួយវៀតណាមក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល បច្ចេកទេសយោធា កងទ័ព
ជើងទឹក និងបង្កលក្ខណះល្អបំផុត សំរាប់វិស័យសហប្រតិបត្តិការទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ