គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា
|
នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រ ទេសវៀតណាមបានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់លោក Manohar Parrikar រដ្ឋមន្ត្រីក្រសួងការ
ពារជាតិឥណ្ឌា នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រ
ទេសវៀតណាមបានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំ
ពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ធ្នូឆ្នាំ២០១៦។នៅក្នុង
ពិធីទទួល នាថ្ងៃទី៥ធ្នូនោះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានសង្កត់ធ្ងន់ថា ឥណ្ឌាមាន
បំណងបង្កើន ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ក្នុង
នោះមានវិស័យ ការ ពារជាតិ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
បានអះអាងថា វៀត ណាមយកចិត្តទុកដាក់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយឥណ្ឌា ជាពិសេសគឺ វិស័យការពារជាតិ។រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពចាត់
ទុកថា ការពង្រឹងនិងពង្រីកទំ នាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការក្នុងនោះមាន
កិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិនឹងរួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព
ភាពសម្បូរុងរឿងក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។
មុននោះ រដ្ឋមន្ត្រី លោក Ngo Xuan Lich បានអញ្ជើញទៅសាកសួរសុខទុក្ខ
កម្មាភិបាលមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាផងដែរ៕