គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅឥណ្ឌា

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅឥណ្ឌា - ảnh 1
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Do Ba Ty (vietnamplus.vn)



        Vovworld-នាថ្ងៃទី២៣កញ្ញា អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម
ឧត្តមសេនីយ៍ឯក Do Ba Ty បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជន​វៀតណាមបានទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌា
ចាប់ពីថ្ងៃទី២៣ដល់២៧កញ្ញា។ ដំណើរ​ទស្សន​កិច្ចនៅឥណ្ឌារបស់គណៈប្រតិភូ
យោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមលើកនេះគឺសំដៅបន្តអះអាងបំណង
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រជាជននិង
កងទ័ពនៃប្រទេសទាំងពីរវៀតណាម-ឥណ្ឌាក្នុង​ក្រប​ខ័ណ្ឌ​ទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះ​ហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ