គណៈប្រតិភូរដ្ឋាភិបាលស៊ីរីពន្យារពេលចូលរួមកិច្ចចរចាសន្តិភាពហ្សឺណែវ

(VOVWORLD) -នាថ្ងៃទី ២៧ វិច្ឆិកា កាសែតក្នុងស្រុក al-Watan គាំទ្ររដ្ឋាភិបាលស៊ីរីបានជូនដំណឹងថា គណៈប្រតិភូរដ្ឋាភិបាលស៊ីរីពន្យារពេលចូលរួមកិច្ចចរចាសន្តិភាពហ្សឺណែវ(ប្រទេសស្វីស) ដើម្បីចូលរួមវង់ចរចាសន្តិភាពថ្មីដោយអង្គការសហប្រជាជាតិគាំពារ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ វិច្ឆិកា។
គណៈប្រតិភូរដ្ឋាភិបាលស៊ីរីពន្យារពេលចូលរួមកិច្ចចរចាសន្តិភាពហ្សឺណែវ - ảnh 1គណៈប្រតិភូរដ្ឋាភិបាលស៊ីរីពន្យារពេលចូលរួមកិច្ចចរចាសន្តិភាពហ្សឺណែវ 

នាថ្ងៃទី ២៧ វិច្ឆិកា កាសែតក្នុងស្រុក al-Watan គាំទ្ររដ្ឋាភិបាលស៊ីរីបានជូនដំណឹងថា គណៈប្រតិភូរដ្ឋាភិបាលស៊ីរីពន្យារពេលចូលរួមកិច្ចចរចាសន្តិភាពហ្សឺណែវ(ប្រទេសស្វីស) ដើម្បីចូលរួមវង់ចរចាសន្តិភាពថ្មីដោយអង្គការសហប្រជាជាតិគាំពារ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ វិច្ឆិកា។ កាសែត al-Watan បានឲ្យដឹងថា Damascus មិនពេញចិត្តចំពោះសេចក្ដីប្រកាសកាលពីសប្ដាហ៍មុនរបស់ភាគីប្រឆាំងនៅក្នុងសន្និសីទនៅទីក្រុង Riyadh របស់អារ៉ាប់ប៊ីសាអ៊ូឌីតឡើយ។ តាមនោះ ក្រុមប្រឆាំងស៊ីរីបានរក្សាសំណើក្នុងការទាមទារឲ្យប្រធានាធិបតី លោក Basha al-Assad ត្រូវចាកចេញពីមុខតំណែង ដើម្បីចាប់ផ្ដើមដំណើរការផ្លាស់ប្ដូរនយោបាយនៅប្រទេសនេះ។ រដ្ឋអំណាចស៊ីរីបានចាត់ទុកសេចក្ដីប្រកកាសនេះគឺជា “ការវិលត្រឡប់ទៅរកចំណុចចាប់ផ្ដើវិញ”។

ការិយាល័យរបស់បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mistura បានបដិសេធផ្ដល់មតិអំពីកាលវិភាគរបស់គណៈប្រតិភូរដ្ឋាភិបាលស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ