គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នាពេលខាងមុខ លោកស្រី Tong Thi Phong បានស្នើអោយភាគីទាំងពីរបន្តរក្សាទំនាក់ទំនងលើកាណាល់កិច្ចការបរទេសទាំងអស់រួមមានកិច្ចការបរទេសបក្ស កិច្ចការបរទេសរដ្ឋ កិច្ចការបរទេសប្រជាជន ហើយជាពិសេសគឺទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ។
គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារវាងគណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម-កម្ពុជា (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី២២ ខែមីនា នៅរដ្ឋធានីហាណូយ សមាជិកាការិយាល័យ នយោបាយអនុប្រធានអចិន្រ្តៃយ៍នៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយអនុប្រធានទី២នៃរដ្ឋសភា លោក ស្រី ឃួន សុដារី ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់ពី ពិធីទទួល គណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំ ដោយអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានជួបចរចាជាមួយ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយអនុប្រធានទី២នៃរដ្ឋសភាលោកស្រី ឃួន សុដារី។ នៅក្នុងជំនួបចរចានេះ អនុប្រធានរដ្ឋសភាវៀត ណាមលោកស្រី Tong Thi Phong បានអះអាងថា កម្ពុជាមានបទពិសោធន៍ថ្លៃថ្លា ជាច្រើនដែលវៀតណាមត្រូវការរៀនសូត្រ។ នាពេលកន្លងទៅ រាល់ដំណើរ ទស្សនកិច្ចក៏ដូចជាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋសភាទាំងពីរ បានរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀត ណាមនិងកម្ពុជាឡើងកំពស់ថ្មី។ នាពេលខាងមុខ លោកស្រី Tong Thi Phong បានស្នើអោយភាគីទាំងពីរបន្តរក្សាទំនាក់ទំនងលើកាណាល់កិច្ចការបរទេសទាំងអស់រួមមានកិច្ចការបរទេសបក្ស កិច្ចការបរទេសរដ្ឋ កិច្ចការបរទេសប្រជាជន ហើយជាពិសេសគឺទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ព្រមទាំងអប់រំជំនាន់យុវ ជននៃប្រទេសទាំងពីរអោយយល់ដឹងអំពីប្រពៃណីប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាង បក្សទាំងពីរ រដ្ឋទាំងពីរ ពង្រឹងផែនមហាសាមគ្គីដ៏យូរអង្វែងរវាងវៀតណាមនិង កម្ពុជា។ លោកស្រី Tong Thi Phong ក៏បានស្នើអោយភាគីទាំងពីរបន្តគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាអន្តរជាតិនានា ផងដែរ។

        ចំណែកឯអនុប្រធានទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី វិញ ក៏បាន ជម្រាបថាកម្ពុជាកំពុងជំរុញបណ្ដាយុទ្ធសាស្ត្រសំដៅលើកស្ទួយជីវភាពរបស់ ប្រជាជន រួមចំណែកអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពរឹងមាំ។ ជាពិសេសគឺ កម្ពុជាកំពុងឆ្ពោះទៅរកគោលដៅបង្កើនការផ្គត់ផ្គង់សេវាកម្មសាធារណៈដើម្បី បម្រើប្រជាជនអោយបានល្អថែមទៀត។ លោកស្រីក៏បានអះអាងថា កម្ពុជាជានិច្ច កាលយកចិត្តទុកដាក់ដល់កត្តាការទូត ការជំរុញសេដ្ឋកិច្ចនិងទេសចរណ៍ ដើម្បី បង្កើនសមត្ថភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ