គណៈប្រតិភូរដ្ឋសភាម៉ីយ៉ាន់ម៉ាបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម

(VOVworld) - នាថ្ងៃទី៩ កញ្ញា គណៈប្រតិភូរដ្ឋសភាម៉ីយ៉ាន់ម៉ា បានចាកចេញ ពីអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចមិត្ត ភាពជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ។
មុននោះ នាយប់ថ្ងៃទី៨ កញ្ញា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ
លោកLe Thanh Hai បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋសភាម៉ីយ៉ាន់ម៉ា
​ដឹកនាំដោយលោក Thura U Shwe Mann ប្រធានរដ្ឋសភាជាន់ទាបនិងជាប្រធានរដ្ឋ
សភាម៉ីយ៉ាន់ម៉ា។នៅទីនេះ លោក Le Thanh Hai បានសំដែងគោលបំណងថា លោក ប្រធានរដ្ឋសភាម៉ីយ៉ាន់ម៉ានឹងបង្កលក្ខណៈងាយស្រួលក្នុងការជំរុញទំនាក់ទំនងដ៏ ល្អប្រសើររវាងប្រទេសទាំង២ ក៏ដូចជារវាងទីក្រុងហូជីមិញជាមួយបណ្ដាដៃគូនៃ
ម៉ីយ៉ាន់ម៉ាផងដែរ។រីឯខ្លួនវិញ លោក Thura U Shwe Mann បានអះអាងថា ម៉ីយ៉ាន់ម៉ា មានគោលបំណងរឹតបន្តឹង​ និងជំរុញថែមទៀតទំនាក់ទំនងជាមួយទីក្រុងហូជីមិញ
លើគ្រប់វិស័យ។លោក បានឲ្យដឹងថែមទៀតថា៖

គណៈប្រតិភូរដ្ឋសភាម៉ីយ៉ាន់ម៉ាបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1
ប្រធានរដ្ឋសភាម៉ីយ៉ាន់ម៉ាលោក Thura U Shwe Mann (ខាងឆ្វេង) និង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai

“ទីក្រុងហូជីមិញកំពុងខិតខំប្រឹងប្រែងដើម្បីមានលទ្ធភាពប្រកួតប្រជែងលើ ទីផ្សារពិភពលោក។យើងខ្ញុំជឿជាក់ថា ប្រជាជនទីក្រុងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនុវត្តភារកិច្ចនេះ។យើងខ្ញុំមានគោលបំណងត្រូវបានរៀនសូត្របទពិសោធន៍ របស់ទីក្រុងក្នុងការអភិវឌ្ឍន៍ បណ្ដាមណ្ឌលឧស្សាហកម្ម កំពង់ផែសមុទ្រ និង អាកាសយានដ្ឋាននានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ