គណៈប្រតិភូរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅអូស្ទ្រីស

គណៈប្រតិភូរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅអូស្ទ្រីស - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son (VOV)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអូស្ទ្រីសចាប់ពីថ្ងៃទី១១ដល់​
១៣​កញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា​លោក
Huynh Ngoc Son បានជួបចរចារជាមួយប្រធានទី២សភាជាន់ទាប​អូស្ទ្រីសលោក
Karlheinz Kopf អំពីបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់​ដូច​គ្នា។ អនុប្រធាន
រដ្ឋសភា Huynh Ngoc Son បានសង្កត់ធ្ងន់ថា វៀតណាមចង់ឲ្យ​អូស្ទ្រីសយកចិត្តទុក
ដាក់​ថែមទៀត​អំពី​ការ​ស្ថិរភាពស្ថានភាពនៅដំបន់សុវត្ថុភាពនាវាចរណ៍នៅសមុទ្រ
ខាងកើត គាំទ្រ​ទស្សន​របស់វៀតណាមក្នុងការដោះ​ស្រាយ​ជំលោះនៅសមុទ្រ
ដោយសន្តិវិធីលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ​ក្នុងនោះមាន​អនុសញ្ញារបស់អង្គការ
សហប្រជាជាតិស្ដពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ សេចក្តី​ថ្លែងការស្ដីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅ​កសាងក្រមប្រតិបត្តិដំបន់
នៅសមុទ្រខាងកើត (COC)។ អនុប្រធាន​រដ្ឋសភា​វៀត​ណាមក៏ស្នើរសភាអូស្ទ្រីស
អនុម័តលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិ​ការលើគ្រប់វិស័យ (PCA) ដែលបានចុះ
ហត្ថលេខារវាងវៀតណាមនិង EU នាខែ​មិថុនា​​ឆ្នាំ២០១២ ជំរុញដើម្បីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម​និ​ង EU អាចបញ្ចប់តាមគំរោងនាខែតុលាឆ្នាំ
២០១៤ គាំទ្រការដែល EU ទទួល​ស្គាល់​បែបបទ​សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ