គណៈប្រតិភូរដ្ឋសភាហុងគ្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
លោក Kover Laszlo ប្រធានរដ្ឋសភា |
(VOV)_ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី ដឹកនាំដោយលោក Kover Laszlo
ប្រធានរដ្ឋសភា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពី
ថ្ងៃទី៨ ដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥។ ចាប់ពីពេលបង្កើតទំនាក់ទំនង នាថ្ងៃទី៣
កុម្ភះឆ្នាំ ១៩៥០មក ប្រទេសទាំងពីរបានរៀបចំការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់ជានិច្ច។ នាពេលថ្មីៗនេះ ខែវិច្ឆិកាឆ្នាំ ២០១៤ ប្រធានាធិបតីហុងគ្រី Ader Janos
រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋហុងគ្រីសបានអញ្ជើញមកបំពេញទស្សនកិច្ច
ថ្នាក់រដ្ឋនៅវៀតណាម។ ដោយមានទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរនេះ
ដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភាលោក Kover Laszlo នឹងបន្តលើកកំពស់
ទំនាក់ទំនងរវាងរដ្ឋសភានិងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ៕