គណៈប្រតិភូវៀតណាម ប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ២តោន ដល់ប្រទេសទួរគី

(VOVWORLD) - ជំនួយនេះរួមមានៈ ឱសថសង្គ្រោះបន្ទាន់ ឱសថចំាបាច់ សម្ភារៈពេទ្យ តង់។ មធ្យោបាយ សារធាតុគីមីសម្រាប់ការបង្ការ និងគ្រប់គ្រងការរាតត្បាត និងឧបករណ៍វេជ្ជសាស្ត្រដែលប្រើប្រាស់ក្នុងស្ថានភាពអាសន្ន និងគ្រោះមហន្តរាយ។ 
គណៈប្រតិភូវៀតណាម ប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ២តោន ដល់ប្រទេសទួរគី - ảnh 1ប៉ូលិសវៀតណាមប្រគល់សម្ភារពេទ្យចំនួន២តោនដល់ទីភ្នាក់ងារ AFADទួរគី 

នារសៀលថ្ងៃទី ១២ ខែកុម្ភៈ នៅទីក្រុង Adiyaman (ប្រទេសទួរគី) ក្រុមបេសកកម្មជួយសង្គ្រោះអន្តរជាតិ នៃក្រសួងនគរបាលវៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ២ តោនដល់ប្រទេសទួរគី តាមរយៈភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយនិងស្ថានភាពអាសន្ន  (AFAD)  នៃប្រទេសនេះ។

ជំនួយនេះរួមមានៈ ឱសថសង្គ្រោះបន្ទាន់ ឱសថសំខាន់ៗ សម្ភារៈពេទ្យ តង់។ មធ្យោបាយ សារធាតុគីមីសម្រាប់ការបង្ការ និងគ្រប់គ្រងការរាតត្បាត និងឧបករណ៍វេជ្ជសាស្ត្រដែលប្រើប្រាស់ក្នុងស្ថានភាពអាសន្ន និងគ្រោះមហន្តរាយ។ តំណាងអង្គការ AFAD បានបញ្ជាក់ថា  នឹងសម្របសម្រួលការដឹកជញ្ជូនជំនួយខាងលើទៅកាន់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលគាំពារផ្នែកវេជ្ជសាស្រ្ត ដែលមានការខ្វះខាតថ្នាំ ក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់។ នាយករង AFAD នៅ Adiyaman លោក Isamail Sahin បានវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ទាន់ពេលវេលានេះពីវៀតណាម។ លោកក៏បានជួបជាមួយប្រធានគណៈប្រតិភូវៀតណាម លោកវរសេនីយ៍ឯក Nguyen Minh Khuong ដើម្បីថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ