|
អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ដឹកនាំគណៈប្រតិភូវៀតណាមចូលរួម IPU ១៣៦ (រុបថត៖TTXVN) |
(VOVworld) - នាយប់ថ្ងៃទី១ មេសា មហាសន្និបាតសហភាពអន្តរសភា (IPU)
លើកទី១៣៦បានប្រារព្ធឡើងនៅទីស្នាក់ការរដ្ឋសភាបង់ក្លាដែស ដោយមានការ
ចូលរួមរបស់តំណាងមកពីប្រទេសចំនួន១៣២លើពិភពលោក។គណៈប្រតិភូរដ្ឋ
សភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃរដ្ឋសភាលោកស្រី Tong Thi Phong
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ មេសា។
មុននោះ នាថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Bangabandhu បាន
ប្រព្រឹត្តទៅវេទិកាសមាជិកាសភា។នៅទីនេះ តំណាងគណៈប្រតិភូវៀតណាមបាន
លើកសំណើ ស្ដីអំពីការកសាងរូបសណ្ឋានសហប្រតិបតិ្តការត្រីភាគីរវាង IPU រដ្ឋ
សភាសមាជិកនិងអង្គការអន្តរជាតិដើម្បីជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការ
បង្កលក្ខណៈសំរាប់នារីក្នុងការទាក់ទងជាមួយនឹងសេវាកម្មហិរញ្ញវត្ថុ។
នៅខាងក្រៅវេទិការនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀត
ណាមលោក Nguyen Van Giau បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិក
សភាថៃ។នៅទីនេះ ភាគីទាំងពីរបានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍
ដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរក៏ដូចជា
រដ្ឋសភាទាំងពីរផងដែរ៕