គណៈប្រតិភូវៀតណាមនៅGenevaជូនសេចក្តីថ្លែងការណ៍ស្តីអំពីស្ថានភាពនៅសមុទ្រខាងកើតដល់អ.ស.ប

គណៈប្រតិភូវៀតណាមនៅGenevaជូនសេចក្តីថ្លែងការណ៍ស្តីអំពីស្ថានភាពនៅសមុទ្រខាងកើតដល់អ.ស.ប - ảnh 1
នាវាចិនរារាំងនាវារបស់វៀតណាម (រូបថតៈTTXVN )


(VOVworld)-នាថ្ងៃទី២០ឧសភា គណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមអមអ.ស.ប អង្គ
ការពាណិជ្ជកម្មពិភពលោក (WTO)និងបណ្តាអង្គការអន្តរជាតិផ្សេងៗនៅ Geneva
ស្វីស បានចេញសេចក្តីថ្លែងការណ៍ ស្តីអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះ នៅ សមុទ្រ
ខាងកើតបញ្ចូនឡើងការិយាល័យអ​.ស.បប្រចាំនៅ Geneva ។ បន្ទាប់ពី ការរៀប
រាប់ជាក់ស្តែងអំពីអំពើរបស់ចិនចាប់ពីថ្ងៃទី២ឧសភាមក ជាពេល វេលាដែលចិន
ដាក់ស្ថានីយ៍ខួងប្រេង Haiyang Shiyou 981 ចូលក្នុងតំបន់ ខ្ពង់រាបបាតសមុទ្រនិង
តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម សេចក្តីថ្លែងការ នេះបានលើកច្បាស់ថា អំពើរបស់ចិនបានរំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមតាមអនុសញ្ញារបស់អ.ស.បស្តីពីច្បាប់សមុទ្រ
(UNCLOS)ឆ្នាំ១៩៨២ និងរំលោភទៅលើ សេចក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិ
សម្រាប់ភាគីនានានៅសមុទ្រខាងកើត(DOC)ឆ្នាំ២០០២ ក៏ដូចជាបណ្តាកិច្ចព្រម
ព្រៀងជាន់ខ្ពស់នៃប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍ ពោលខាងលើ ក៏បាន
សង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋានស្វិតស្វាញស្វែងរក វិធានការសន្តិភាព វៀតណាមបានមានការទាក់ទងដោតចំហរជាមួយថ្នាក់ដឹកនាំ របស់ចិនច្រើន
លើកច្រើនសារ។ សេចក្តីថ្លែងការណ៍ក៏បានផ្សាភ្ជាប់ជាមួយផែនទី កំណត់ទី
តាំងរបស់ស្ថានីយ៍ខួង Haiyang Shiyou 981 ប្រតិកម្មរបស់ សហគមន៍អន្តរជាតិ
ចំពោះអំពើរបស់ចិនជាដើម។

        សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា វៀតណាមសំណូមពរចិនត្រូវដក
ស្ថានីយ៍ខួងប្រេង Haiyang Shiyou 981 រួមជាមួយនាវាអមការពារចេញពីតំបន់ ខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ រដ្ឋាភិបាល
វៀត ណាមសូមស្នើររដ្ឋាភិបាលប្រទេសទាំងឡាយ ឡើងសម្លេងរិះគន់អំពើ
ខុសឆ្គង នេះរបស់ចិន។ រដ្ឋាភិបាលវៀតណាមចាត់ទុកថា អំពើរបស់ចិនបាន
ជះឥទ្ធិពល អសកម្មដល់សន្តិសុខនាវាចរណ៍ និងសុវត្ថិភាពលើសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ