គណៈប្រតិភូសភាអឺរ៉ុបបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (IUU)

(VOVWORLD) -  នៅក្នុងអំឡុងពេល គិតចាប់ពីថ្ងៃទី ២៨ខែតុលាដល់ថ្ងៃទី២វិច្ឆិកា  សមាជិករបស់គណៈកម្មា ធិការជលផលនៃសភាអឺរ៉ុប (MEPs) បានទៅដល់ទីក្រុងហាណូយនិងបណ្តាខេត្តឆ្នេរសមុទ្រនៃប្រទេសវៀតណាមដើម្បីពិចារណាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀត ណាមក្នុងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (IUU)។

គណៈប្រតិភូសភាអឺរ៉ុបបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (IUU) - ảnh 1

គណៈប្រតិភូសភាអឺរ៉ុបបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់មិនបានរាយការណ៍និងគ្មានការគ្រប់គ្រង (IUU)

បន្ទាប់ពីរាល់ជំនួបពិភាក្សានិងពិចារណា សមាជិកគណៈកម្មាធិការជលផលនៃសភា អឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមហើយបានប្រកាសអំពីការពិនិត្យនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណអឺរ៉ុបផងដែរ។ តាមនោះ គណៈប្រតិ ភូ អឺរ៉ុបបានពិនិត្យថា វៀតណាមខិតខំប្រឹងប្រែងក្នុងការស្វាគមន៍គណៈប្រតិភូសភា អឺរ៉ុប និងបានធ្វើបទបង្ហាញស្តីពីវិធានការដែលបានអនុវត្តនិងច្បាប់ថ្មីដែលត្រូវបានអនុម័ត។ MEPs ក៏បានជួបជាមួយសម្ព័ន្ធសមាគមអ្នកនាំចេញផលិតផលជលផលវៀត ណាម (VASEP) ទៀតផង។

សមាជិកគណៈប្រតិភូបានទទួលស្គាល់គោលនយោបាយ នៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសន្យាដើម្បីដោះស្រាយរាល់បញ្ហាអំពី IUU ។ គណៈប្រតិភូក៏បានកំណត់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ