គណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍របស់ខេត្តក្រចេះបំពេញទស្សនកិច្ចនៅខេត្ត Binh Duong
|
លោកស្រី ប៊ុន សុភី អភិបាលរងខេត្តក្រចះអញ្ចើញជូនអំណោយជូនលោក Tran Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong (រូបថតៈ baobinhduong.vn) |
(VOVworld)-នាថ្ងៃទី១៦មិនា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Binh
Duong លោក Tran Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh
Duong បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិ
ភាពនិងអភិវឌ្ឍន៍ខេត្តក្រចះដឹកនាំដោយលោកស្រី ប៊ុន សុភី អភិបាលរងខេត្ត
ក្រចះ ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរបានសង្កត់ធ្ងន់ថា ខេត្តទាំងពីរ
Binh Duong និង ក្រចេះមានទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរ។ តាមនោះភាគី
ទាំងពិរ គប្បីរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមកនិងអនុវត្តកិច្ចសហប្រតិបត្តិ
ការលើគ្រប់ វិស័យ។ រីឯខ្លួនវិញ លោកស្រី ប៊ុន សុភី បានឲ្យដឹងថា ដំណើរ
ទស្សនកិច្ចការងារ លើកនេះ សំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាពកម្ពុជា-វៀត
ណាម ព្រមទាំងជាឱកាស រៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមរបស់ខេត្ត Binh Duong សម្រាប់អនុវត្តទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ខេត្តត្រចះផងដែរ៕