គណៈប្រតិភូសមាគមសារព័ត៌មានបរទេសប្រចាំនៅស្វីសនិង Liechtenstein បំពេញធ្វើការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានទទួលជួបសន្ទនាគណៈប្រតិភូនៃសមាគមសារព័ត៌មានបរទេសប្រចាំនៅស្វីសនិង Liechtenstein ដឹកនាំដោយប្រធាន Jean Musy ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅ
វៀតណាម។ 
គណៈប្រតិភូសមាគមសារព័ត៌មានបរទេសប្រចាំនៅស្វីសនិង Liechtenstein បំពេញធ្វើការនៅវៀតណាម - ảnh 1 គណៈប្រតិភូសមាគមសារព័ត៌មានបរទេសប្រចាំនៅស្វីសនិង Liechtenstein បំពេញធ្វើការនៅវៀតណាម

(VOVworld ) – នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានទទួលជួបសន្ទនាគណៈប្រតិភូនៃសមាគមសារព័ត៌មានបរទេសប្រចាំនៅស្វីសនិង Liechtenstein ដឹកនាំដោយប្រធាន Jean Musy ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានជូន ដំណឹងជាមួយគណៈប្រតិភូអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាមហើយផ្លាស់ ប្តូរអំពីបញ្ហាដែលមជ្ឈដ្ឋានអ្នកកាសែតយកចិត្តទុកដាក់។ លោក Vu Duc Dam បានអះអាង ថា៖ វៀតណាមជានិច្ចកាលបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូទាំងឡាយលើ ពិភពលោក មិនរើសអើងកត្តាសេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេសទេ។ វៀតណាមជានិច្ចកាល ចូលរួមនិងរួមវិភាគទានទៅលើសកម្មភាពនៃបណ្ដាវេទិកានិងអង្គការអន្តរជាតិ ពង្រឹងបរិយា កាសអន្តរជាតិងាយស្រួលសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រីឯខ្លួនវិញ ប្រធានគណៈប្រ

តិភូសមាគមសារព័ត៌មានបរទេសប្រចាំនៅស្វីសនិង Liechtenstein លោក Jean Musy បានជូនដំណឹងជាមួយឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អំពី ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកស្តីអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដំណាក់កាល ២០១៧-២០១៨ ជាមួយសមាគមអ្នកកាសែតវៀតណាម និងកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងការៀបចំវេទិកាសំដៅបង្កើន ការជួបប្រាស្រ័យសារព័ត៌មានរវាងវៀតណាមនិងស្វីស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ