គណៈប្រតិភូសមាជិកសភាចុះមូលដ្ឋានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត
(VOVWORLD) - នាថ្ងៃទី២៤ ខែមិថុនា ប្រធានគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong រួមជាមួយសមាជិកសភាក្រុមទី១និងគណៈប្រតិភូសមាជិក សភាខេត្ត Dong Nai អញ្ជើញចុះជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Nhon Trach និងស្រុក Long Thanh ផងដែរ។
ប្រធានគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong នៅក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត នៅស្រុក Long Thanh |
នៅក្នុងបណ្តាជំនួបនេះ អ្នកបោះឆ្នោតបានលើកឡើងនូវមតិជាច្រើន ពាក់ព័ន្ធដល់ការរៀបចំផែនការមេ សំណង់ដីធ្លី ការបំពុលបរិស្ថាន សណ្តាប់ធ្នាប់សង្គម និងសុវត្ថិ ភាពចរាចរណ៍ជាដើម។
ថ្លែងទៅកាន់អ្នកបោះឆ្នោត លោក Vo Van Thuong បានក្រើនរំលឹកថា ថ្នាក់ដឹកនាំមូលដ្ឋានចាំបាច់ត្រូវជួបធ្វើការដោយផ្ទាល់ជាមួយប្រជាជនដើម្បីពិនិត្យមើលបញ្ហាជាក់ស្តែងដែលអ្នកបោះឆ្នោតបានឆ្លុះបញ្ចាំង ដើម្បីធ្វើការពិចារណាជាក់លាក់ តាមនោះ ដាក់ចេញដំណោះស្រាយសមស្រប។ លោក Vo Van Thuong ក៏ចង់រដ្ឋអំណាចមូលដ្ឋានដោះស្រាយឲ្យបានស្រេចបាច់រាល់បញ្ហាដែលអ្នកបោះឆ្នោតលើកឡើង ដើម្បីដល់វគ្គជួបសំណេះសំណាលលើកក្រោយ អ្នកបោះឆ្នោតលែងរំលឹកពីរឿងចាស់ទៀត។
នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលក៏បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Thuan Thanh ខេត្ត Bac Ninh ដែរ។ នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតនៅស្រុក Thuan Thanh បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវនិងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការសួរដេញដោលនិងឆ្លើយសំនួរដេញដោលរបស់សមាជិកសភា នៅសម័យប្រជុំលើកទី៧កន្លងទៅ ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួន ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ជាដើម។ ក្នុងឱកាសនេះ លោក To Lam បានលើកឡើងថា រាល់ មតិ យោបល់និងអនុសាសន៍របស់អ្នកបោះឆ្នោតទាំងអស់ នឹងត្រូវបានបូកសរុប ហើយស្នើសុំឲ្យស្ថាប័នមានសមត្ថកិច្ចដោះស្រាយឲ្យបានសមស្រប៕