គណៈប្រតិភូសមាជិកសភានៅតំបន់នានាទទួលយកមតិយោបល់របស់អ្នកបោះឆ្នោត

(VOVWORLD) -  ប្រធានរដ្ឋស្តីទី លោកស្រី  Dang Thi Ngoc Thinh និងគណៈប្រតិភូសមាជិកសភាខេត្ត Vinh Long បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំ Phu Loc ឃុំ Hau Loc ឃុំ Tan Loc និង ឃុំ My Loc នៃស្រុក Tam Binh ខេត្ត Vinh Long មុនសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ក្នុងថ្ងៃទី៨ខែតុលា។
គណៈប្រតិភូសមាជិកសភានៅតំបន់នានាទទួលយកមតិយោបល់របស់អ្នកបោះឆ្នោត - ảnh 1ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Phu Loc 

នៅឯជំនួបនេះ អ្នកបោះឆ្នោតរំពឹងថាបក្សនិងរដ្ឋនឹងបន្តអនុវត្តដំណោះស្រាយយ៉ាងខ្លាំងក្លាថែមទៀត ស្តីពីការប្រឆាំងអំពើពុករលួយនិងប្តេជ្ញាចាត់ចែងត្រឹមត្រូវករណីរំលោភច្បាប់។

អញ្ជើញថ្លែងក្នុងជំនួប ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh  បានទទួលស្គាល់រាល់មតិយោបល់របស់អ្នកបោះឆ្នោតនិងបានកត់សម្គាល់នូវចំណុចលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនារយៈពេល ៩ ខែ នៃឆ្នាំ២០១៨ ជាមួយនឹងលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។ លោកស្រី Dang Thi Ngoc Thinh បានអះអាងថាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាពេលកន្លងទៅនេះ បានបង្កើតកម្លាំងចលករនិងទំនុកទុកចិត្ត ដើម្បីប្រជាជនជឿជាក់លើការដឹកនាំរបស់បក្ស ការដឹកនាំរបស់រដ្ឋាភិបាលនិងគោលនយោបាយរបស់រដ្ឋសភា។

នាថ្ងៃដដែល នៅទីក្រុង Can Tho  លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សមាជិកសភាមណ្ឌល Can Tho បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Vinh Thanh ។ អញ្ជើញថ្លែងនៅទីនេះ លោក Tran Thanh Man បានចែករំលែកថា៖ “នាពេលកន្លងទៅ បក្សនិងរដ្ឋ បានដោះស្រាយករណីពុករលួយជាច្រើន ក្នុងនោះមានទាំងសមាជិកមជ្ឈិមបក្ស សមាជិកការិយា ល័យនយោបាយដែលកំពុងកាន់តំណែងផងនិងចូលនិវត្តន៍ផង។ កិច្ចការប្រឆាំងអំពើពុករលួយបច្ចុប្បន្នគឺត្រូវបានប្រជាជនគាំទ្រ ហើយជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ”។

នាថ្ងៃដ៏ដែល គណៈប្រតិភូសមាជិកសភាខេត្ត Quang Nam បានជួបប្រាស្រ័យអ្នកបោះឆ្នោតជាមួយកងកម្លាំងប្រដាប់អាវុធនៅខេត្ត ដើម្បីប្រមូលមតិយោបល់និងការសំណូមពរដើម្បីកែលម្អយន្តការគោលនយោបាយនិងច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ