គណៈប្រតិភូសមាជិកសភាមិត្តភាពវៀតណាមទៅដំណើរបំពេញទស្សនកិច្ចនៅអង់គ្លេស


គណៈប្រតិភូសមាជិកសភាមិត្តភាពវៀតណាមទៅដំណើរបំពេញទស្សនកិច្ចនៅអង់គ្លេស - ảnh 1
គណៈប្រតិភូសមាជិកសភាមិត្តភាពវៀតណាមទៅដំណើរបំពេញទស្សនកិច្ចនៅអង់គ្លេស
 (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៩ ធ្នូ គណៈប្រតិភូសមាជិកសភាមិត្តភាព វៀតណាម-អង់គ្លេសដឹកនាំដោយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភា
វៀតណាម លោក ​Nguyen Van Giau និងជាប្រធានក្រុមសមាជិកសមាជិការសភា
មិត្តភាពវៀត ណាម-អង់គ្លេសបានទៅដំណើរបំពេញទស្សនកិច្ចនៅអង់គ្លេស។
ក្នុងពិធីទទួលជួប សន្ទនាជាមួយគណៈប្រតិភូសមាជិកសភាវៀតណាមនៅ
រដ្ឋសភាអង់គ្លេសនាថ្ងៃទី ១៧ ធ្នូ សមាជិកសភា George Howarth ប្រធានក្រុម
បណ្ដាសមាជិកសមាជិការសភា អង់គ្លេសមានការយកចិត្តទុកាដក់ដល់វៀតណាម
បានអះអាងថា៖ ក្រុមបណ្ដាសមាជិកសភាអន្តរគណៈបក្សនឹងបន្តជំរុញរដ្ឋាភិបាល
អង់គ្លេសបង្កើនទំនាក់ទំនងជាមួយវៀតណាមជាពិសេសគឺគាំទ្រវៀតណាមក្នុង
បញ្ហាលើសមុទ្រខាងកើត សុវត្ថិភាពនាវាចរណ៍ ជាដើម។ លោក   Howarth ក៏បាន
សន្យាគាំទ្រវៀតណាមនៅសភាអឺរ៉ុបហើយមាន គោលបំណងថា៖ វៀតណាមនឹង
គាំទ្រអង់គ្លេសក្នុងបណ្ដាបញ្ហាអន្តរជាតិផងដែរ។ រីឯខ្លួនវិញ លោក Nguyen Van Giau បានអះអាងថា៖ ក្រុមសមាជិកសភាមិត្តភាព វៀតណាម-អង់គ្លេសនឹងខំប្រឹងប្រែង
អស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ ទំនងរវាងប្រទេសទាំង ២ ថែម
ទៀត។

នាថ្ងៃដដែល គណៈប្រតិភូសមាជិកសភាវៀតណាមបានជួបធ្វើការជាមួយគណៈ
ប្រតិភូ សមាជិកសភាអង់គ្លេសដែលនឹងចូលរួមមហាសន្និបាតអន្តរអន្តរសភា
ពិភពលោក (IPU) លើកទី ១៣២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ
(វៀតណាម) នាខែ មិនា ឆ្នាំ ២០១៥ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ