គណៈប្រតិភូសមាជិកសមាជិការសភាមណ្ឌល Thai Binh និងមណ្ឌល Binh Thuan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត


គណៈប្រតិភូសមាជិកសមាជិការសភាមណ្ឌល Thai Binh និងមណ្ឌល Binh Thuan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
គណៈប្រតិភូសមាជិកសមាជិការសភាមណ្ឌល Thai Binh និងមណ្ឌល Binh Thuan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (Image: VOVworld)

(VOVworld) – នាថ្ងៃទី ១១ ធ្នូ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai រួមជាមួយ​គណៈប្រតិភូសមាជិកសមាជិការមណ្ឌល Thai Binh  បានជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតនៅស្រុក Hung Ha ដើម្បីប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី
៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ និងផ្ទៀងស្តាប់មតិរបស់អ្នកបោះឆ្នោតក្នុង
តំបន់។ តាងនាមគណៈប្រតិភូសមាជិកសមាជិការសភាមណ្ឌល Thai Binh
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានទទួលស្គាល់មតិយោបល់របស់អ្នក
បោះឆ្នោតហើយបានឲ្យដឹងថា៖ រាល់មតិរបស់អ្នកបោះឆ្នោតនឹងត្រូវបានរដ្ឋសភា
ពិនិត្យមើលនិងដោះស្រាយ។ បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី ៨ រដ្ឋសភា
វៀតណាមនីតិកាលទី​១៣ សមាជិកសមាជិកាសភាមណ្ឌល Binh Thuan (ភាគខាង
ត្បូងវៀតណាម) បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្នុងតំបន់ចាប់ពីថ្ងៃ ទី ១
ធ្នូ រហូតមកដល់ពេលនេះ។ បណ្ដាអ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះការងារ
ឃ្លាំមើលកសាងច្បាប់របស់រដ្ឋសភាការសួរដេញដោលនិងឆ្លើយការសួរដេញដោល
នៃសមាជិកសមាជិការចំពោះរដ្ឋមន្ត្រីគ្រប់រូបអំពីបញ្ហាសំខាន់របស់ប្រទេសជាតិ។

អ្នកបោះឆ្នោតភាគច្រើនបានចាត់ទុកថា៖ ការដែល រដ្ឋសភាយកសន្លឹកឆ្នោតទំនុក ទុកចិត្តចំពោះមុខងារស្នូលមួយចំនួនគឺត្រឹមត្រូវដែលឆ្លើយតបនឹងបំណងប្រាថ្នា
របស់ប្រជាជន។ សមាជិកសមាជិការមណ្ឌល Binh Thuan បានទទួលស្គាល់មតិរបស់ អ្នកបោះឆ្នោតនិងអធិប្បាយបញ្ហាមួយចំនួនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ