គណៈប្រតិភូហាម៉ាសមកដល់ទីក្រុងគែរដើម្បីចរចាកិច្ចព្រមព្រៀងឈប់បាញ់

(VOVWORLD) - គណៈប្រតិភូនៃចលនាហាម៉ាសនៅថ្ងៃទី៣ មីនា បានមកដល់រដ្ឋធានីគែររបស់អេហ្ស៊ីបដើម្បីចរចាកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។

គណៈប្រតិភូហាម៉ាសមកដល់ទីក្រុងគែរដើម្បីចរចាកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1អគារត្រូវបានបំផ្លាញក្នុងជម្លោះហាម៉ាស - អ៊ីស្រាអែលនៅ Deir el-Balah តំបន់ហ្គាហ្សា ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤។ (រូបថត៖ Xinhua/VNA)

គណៈប្រតិភូដឹកនាំដោយមេដឹកនាំរង Khalil Al-Hayya ហើយ "អាច" សម្រេចបានបទឈប់បាញ់នៅហ្គាហ្សាក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងបន្ទាប់ ប្រសិនបើអ៊ីស្រាអែលទទួលយកការទាមទាររបស់ចលនានេះ រួមមាន ប្រជាពលរដ្ឋប៉ាឡេស្ទីនដែលបានភៀសខ្លួន និងផ្លាស់ទីលំនៅ ត្រូវបានវិលត្រឡប់មកតំបន់ភាគខាងជើងហ្គាហ្សា ព្រមទាំងបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ឆ្នេរមេឌីទែរ៉ាណេនេះ។

ក្នុងពេលជាមួយគ្នានោះ កាសែត Al-Qahera បានរាយការណ៍នៅទី ៣ មីនាថា គណៈប្រតិភូអាមេរិក និងកាតាក៏បានមកដល់ទីក្រុងគែរ ដើម្បីបន្តជុំចរចារថ្មីស្តីពីកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។ គេរំពឹងថាគណៈប្រតិភូអ៊ីស្រាអែលក៏នឹងមកទីក្រុងគែរដើម្បីចរចាផងដែរ។

នៅក្នុងជុំចរចារលើកនេះ ភាគីនានាគ្រោងនឹងរក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៦ សប្តាហ៍ មុនពេលចាប់ផ្តើមខែបុណ្យរ៉ាម៉ាដាននៅថ្ងៃទី ១០ ខែមីនា។ អមដោយកិច្ចព្រមព្រៀងឈប់បាញ់ គឺការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស និងការដោះលែងឈ្លើយសឹកប៉ាឡេស្ទីនដោយអ៊ីស្រាអែល។ ក្រៅពីនោះ ការចរចាក៏ឆ្ពោះទៅរកការសន្យាបង្កើតលក្ខខណ្ឌអំណោយផលដើម្បីផ្តល់ជំនួយក្នុងទ្រង់ទ្រាយធំដល់ប្រជាជននៅតំបន់ហ្គាហ្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ