គណៈប្រតិភូអាណិកជនវៀតណាមទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc

គណៈប្រតិភូអាណិកជនវៀតណាមទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc - ảnh 1
គណៈប្រតិភូអាណិកជនវៀតណាមទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc

(VOV)_នាព្រឹកថ្ងៃទី៧ កម្ភះ គណៈប្រតិភូអាណិកជនឆ្នើមចំនួន៨០នាក់ ​បាន
ទៅអុជធុបនៅវិហារយុទ្ធជនពលី Bien Duoc ស្រុក Cu Chi ទីក្រុងហូជីមិញ ​(ភាគខាងត្បូងវៀតណាម) នេះគឺជាសកម្មភាពចាប់ផ្តើមអោយកម្មវិធី៖និទាឃរដូវស្រុកកំណើត ឆ្នាំ ២០១៥ ដោយក្រសួងការបរទេស និងគណៈកម្មាធិការប្រជា​ជនទី
ក្រុងហូជីមិញរៀបចំឡើង នាថ្ងៃទី៧ និងទី៨ កុម្ភះ នៅទីក្រុងហូជីមិញ។ បានត្រ
ឡប់មកស្រុកកំណើត​វិញ លោក Kenvin Tran ជនវៀតណាមមួយនាក់​នៅ​អាមេរិក ​
បានអោយដឹងថា៖

          “ ខ្ញុំឃើញថា៖ ការរៀបចំជំនួបអោយជនវៀតណាមនៅឯបរទេសប្រកប
​ដោយភាព​ល្អប្រសើរ សប្បាយរីករាយណាស់។ ខ្ញុំចាត់ទុកថា៖ប្រជាជននឹងជួយ
ជ្រោម​ជ្រែងជំនួបនេះយ៉ាងសប្បាយរីករាយ។ ”

          រីឯ សាស្ត្រចារ្យ Phan Thanh ជនវៀតណាមនៅកាណាដា ជាអ្នកបាន​ចូល
រួមជំនួបប្រាស្រ័យអាណិកជនជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បាន​អោយដឹងថា៖

          “ រដ្ឋាភិបាល និងក្រសួងការបរទេសបានរៀបចំការជួបមុខជនវៀតណាម​
នៅឯបរទេសជាប្រចាំឆ្នាំ ហើយខ្ញុំចាត់ទុកថា៖នេះគឺជាការងារមានអត្ថន័យដ៏​
សែនសំខាន់។ វាបង្កើតបានបរិយាកាសសំរាប់ជនវៀតណាមនៅឯបរទេសបាន
​ជួបជុំជាមួយគ្នា។ ជាប្រចាំឆ្នាំ យើងខ្ញុំមានឱកាសជួបជុំជាមួយគ្នា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ