គណះប្រតិភូអតីតទាហានអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម
(VOVWORLD) /  
|
គណះប្រតិភូអតីតទាហានអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម(VOV5) |
(VOVworld)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៣៧ទិវា រំដោះភាគខាង
ត្បូង វៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា ឆ្នាំ១៩៧៥ - ថ្ងៃទី ៣០
មេសា ឆ្នាំ២០១២) គណះប្រតិភូ ចំនួន១៤នាក់ ជាបណ្ដាសកម្មជន សន្តិភាព មនុស្សធម៏ អ្នកនិពន្ធនៃអង្គការ៖អតីតទាហានដើម្បីសន្តិភាពរបស់អាមេរិក(VFP) ដឹកនាំដោយលោក Suel Jones បានមានដំណើរបំពេញទស្សនកិច្ច នៅវៀតណាម ពីថ្ងៃទី ១៧ មេសា ដល់ថ្ងៃទី១ឧសភា។ នៅក្នុងជំនួបជាមួយគណះប្រតិភូនៅទី
ស្នាក់ការសម្ព័ន្ធសមាគមមិត្តភាពវៀតណាម នាព្រឹកថ្ងៃទី ១៨មេសា លោក Nguyen
Van Kien អនុប្រធាន ប្រចាំសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានស្វាគម បណ្ដា អតីតទាហានរបស់(VFP) មកបំពេញទស្សនកិច្ចនៅវៀតណាម និងមានការវាយ តំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ VFP ចំពោះវៀតណាមពិសេស គឺមាន បណ្ដា សកម្មភាពចលនា គាំទ្រការប្តឹងតវ៉ារបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿង
ទុំ Dioxinវៀតណាម និងជួយឧបត្ថម្ភគណះប្រតិភូរជនរងគ្រោះដោយជាតិគីមីពុល ពណ៍លឿងទុំ Dioxinវៀតណាម ទៅចលនាសាធារណះមតិនៅអាមេរិក ក្នុងប៉ុន្មាន
ឆ្នាំជិតៗនេះ។
តាងនាមអោយគណះប្រតិភូ លោក Suel Jones ប្រធានគណះប្រតិភូបានអោយដឹងថា៖ គោលដៅរបស់ដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះគឺដើម្បីស្វែងយល់អំពីសភាពការណ៏វៀតណាម នាបច្ចុប្បន្ន និងរៀបចំសកម្មភាព
មនុស្សធម៏ សន្តិភាព សម្រុះសម្រួលទៀតផង៖
“បន្តាប់ពីចាក់ចេញពីទីក្រុងហាណូយ យើងខ្ញុំនឹងទៅ Hue Dong Ha Quang Tri a luoi និងទៅសាកសួរសុក្ខទុកបណ្ដាគ្រយសារជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿង
ទុំ Dioxin វៀតណាម ក្នុងបំណងស្វែងយល់ មើលគេជួបការលំបាក់អ្វី ក្នុងជីវភាព រស់
នៅ ដើម្បីពីនោះ មានការជួយឧបត្ថម្ភដែរ”៕
-VOVWORLD