គណៈប្រតិភូអ្នកកាសែតអន្តរជាតិដែលចូលរួមមហាសន្និបាតបក្សកម្មុយនិ ស្តវៀតណាមលើកទី ១២ មកទស្សនា VOV
|
គណៈប្រតិភូអ្នកកាសែតអន្តរជាតិដែលចូលរួមមហាសន្និបាតបក្សកម្មុយនិ ស្តវៀតណាមលើកទី ១២ មកទស្សនា VOV (Image: VOV) |
(VOVworld) – នាថ្ងៃទី ២៥ មករា ក្រុមអ្នកកាសែតអន្តរជាតិមកពីកាសែត
Paxaxon របស់ឡាវ កាសែតប្រជាជនរបស់កម្ពុជានិងកាសែត L’Humanite
របស់គណៈបក្សកម្មុយនិស្តបារាំងបានអញ្ជើញមកទស្សនានៅវិទ្យុសម្លេង
វៀត ណាម។ ថ្លែងមតិក្នុងជំនួប អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក
Vu Hai បានសង្កត់ធ្ងន់ថា៖
«ស្តីពីទំនាក់ទំនងអន្តរជាតិ VOV មានទំនាក់ទំនងជាមួយអង្គ
ការវិទ្យុសម្លេងទូរទស្សន៍ចំនួន ៥០ អង្គការលើពិភពលោក។
VOV ក៏ជាសមាជិក សកម្មរបស់សម្ព័ន្ធសមាគមផ្សាយសម្លេងនិងទូរទស្សន៍
អាស៊ី-ប៉ាស៊ីហ្វិក (ABU) វិទ្យាស្ថានអភិវឌ្ឍន៍ផ្សាយសម្លេង-ទូរទស្សន៍អាស៊ី-
ប៉ាស៊ីហ្វិក (AIBD) និង CIRTEF ជាដើម។ VOV ដណ្តើមបានពានរង្វាន់
ផ្សាយសម្លេងជាច្រើនពីអង្គការ នានានេះផងដែរ។ ទន្ទឹមនឹងនោះ VOV ក៏
បានផ្លាស់ប្តូរកម្មវិធីផ្សាយសម្លេងទូរ ទស្សន៍ជាមួយប្រទេសជាច្រើនលើ
ពិភពលោក។»
រីឯខ្លួនវិញ ក្រុមអ្នកកាសែតបានឲ្យដឹងថា៖ អំពីចំណាប់អារម្មអំពីការងារ
រៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ នៃបក្សកម្មុយនិស្ត
វៀត ណាមក៏ដូចជាស្ថានភាពនៅវៀតណាមបន្ទាប់ពីការបើកចេញទ្វារ៕