គណប្រតិភូអ្នកគាំទ្ររបស់កូរ៉េខាងជើងទៅដល់កូរ៉េខាងត្បូង
(VOVWORLD) -ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនាថ្ងៃទី ៧ កុម្ភៈបានជូនដំណឹងថា គណប្រតិភូអ្នកគាំទ្ររបស់កូរ៉េខាងជើង ដឹកនាំដោយលោក Kim Il Guk រដ្ឋមន្ត្រីក្រសួងកីឡា ព្រម ទាំងសមាជិកចំនួន ២៨០ នាក់បានមកដល់កូរ៉េខាងត្បូង ដើម្បីចូលរួម ការប្រកួតកីឡាអូឡាំពិករដូវរងា PyeongChang 2018 ។
ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដឹកនាំដោយប្រធានរដ្ឋសភា លោក Kim Yong-nam គ្រោងនឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងជាផ្លូវការ រយៈ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩ កុម្ភៈខាងមុខ។
យោងតាមកិច្ចព្រមព្រៀងនោះ កីឡាករ និងមន្ត្រីប្រទសកូរ៉េទាំងពីរ នឹងដង្ហែក្បួនរួមក្នុងពិធីបើក កីឡា អូឡាំពិក Pyeongchang នាយប់ថ្ងៃទី ៩ កុម្ភៈខាងមុខ។ នេះគឺជាលើកទី ២ ហើយ ដែលគណប្រតិភូទាំងពីរបានដង្ហែក្បួននៅអូឡាំពិកនេះ៕