គណៈប្រតិភូអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាម ទៅទស្សនាមេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ
|
គណៈប្រតិភូអនុព័ន្ធយោធានៃស្ថានទូតរបស់បណ្ដាប្រទេសប្រចាំនៅវៀតណាមបានទៅទស្សនា
មេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ។ (Image: mod.gov.vn) |
(VOVworld) – គណៈប្រតិភូអនុព័ន្ធយោធានៃស្ថានទូតរបស់បណ្ដាប្រទេសប្រចាំនៅ
វៀតណាមដឹកនាំដោយ អនុព័ន្ធយោធាអ៊ូស្ត្រាលី វរៈសេនីយ៍ឯក Matthew Dudley បាន
ទៅទស្សនាមេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ មេបញ្ជាការនៃបញ្ជា
ការដ្ឋានរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ទោ Phi Quoc Tuan បានអះអាងថា៖ ក្នុងរយៈ
ពេលកន្លងទៅ អនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំនៅវៀតណាមមានទំនាក់ទំនង
ជិតស្និទជាមួយបណ្ដាស្ថាប័នអង្គភាពកងទ័ពប្រជាជនវៀតណាម និយាយរួមជាមួយ
មេបញ្ជាការដ្ឋានរដ្ឋធានីហាណូយ និយាយដោយឡែក។ តាមរយៈនោះ ទំនាក់ទំនង
និងការយោគយល់គ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាមជាមួយកងទ័ព
នៃប្រទេសនានាត្រូវបានពង្រឹងនិងពង្រីក រួមចំណែករក្សាស្ថិរភាព សន្តិសុខនយោ
បាយក្នុងតំបន់និងលើសកលលោក។ រីឯខ្លួនវិញ វរៈសេនីយ៍ឯក Matthew Dudley មានគោលបំណងថា៖ ក្នុងរយៈពេល ខាងមុខ ការជួបប្រាស្រ័យរវាងកងទ័ពប្រជាជន
វៀតណាមជាមួយកងទ័ពនៃ ប្រទេសនានានឹងត្រូវបានបង្កើនឲ្យខ្លាំងក្លាថែមទៀត៕